​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ប៉ូលិស​បាន​និយាយថា ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ហ្វូង​មនុស្ស​ដែល​កំពុង​អង្គុយ​នៅក្នុង​ហាង​ស្រា​មួយ​ក្នុង​សង្កាត់​សូ​វ៉េតូ (Soweto) នៃ​ទីក្រុង​ចូហាន​ណេ​ស្បឺក (Johannesburg) ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​អាហ្វ្រិក​ខាងត្បូង កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០​កក្កដា ដោយ​សម្លាប់​មនុស្ស ១៤ នាក់​និង​របួស ៩ នាក់​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភ្លាមៗ​បន្ទាប់​ពី​ពាក់កណ្តាល​អធ្រាត្រ “​បុរស​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​កាំភ្លើងខ្លី ៩​មិល្លីម៉ែត្រ​មួយក្រុម បាន​សម្រុកចូល​ទៅក្នុង​ហាង​ស្រា ហើយ​បាន​ចាប់ផ្តើម​បាញ់រះ​មិន​រើសមុខ​ទៅលើ​អ្នក​ផឹក​ដែល​អង្គុយ​នៅ​ខាងក្នុង​”​។​

​ប៉ូលិស​បាន​និយាយថា ការតាមប្រមាញ់​ជនដៃដល់​កំពុង​ធ្វើ​ឡើង​៕

​ប៉ូលិស​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ​នៅ​សង្កាត់​សូ​វ៉េតូ​ក្នុង​ទីក្រុង​ចូហាន​ណេ​ស្បឺក​