​ដោយៈ ភ្នំ​ស​ន្ទ​ក​/ កំពង់ធំ​៖ លោកស្រី ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម ការងារ​ចុះជួយ​ស្រុក​កំពង់ស្វាយ លោក គុយ លាង​គី រួមទាំង​ក្រុមគ្រួសារ និង​ញាតិមិត្ត បងប្អូន បាន​នាំយក​នូវ​ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា ចំនួន​១២​វត្ត ក្នុង​ខេត្តកំពង់ធំ នា​រសៀល​ថ្ងៃទី​១១ ខែ​កក្ត​ដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ កំពង់ធំ រ៉ូយ៉ាល់ ។​

​លោកស្រី ឃួន ឃុន​ឌី បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ អំពី​ទីវ​ត្ត​អារាម គឺ​មិន​ត្រឹមតែ​បម្រើ​វិស័យ​សាសនា ជាទី​សក្ការៈបូជា​របស់​បងប្អូន ពុទ្ធបរិស័ទ ប៉ុណ្ណោះ​ទេ គឺជា​ទីកន្លែង​ដែល​ប្រមូលផ្តុំ នូវ​វប្បធម៌ និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​ជង្រុក​នៃ​គ្រឹះ អក្សរសាស្ត្រ​ជាតិ អរិយធម៌ វប្បធម៌​ខ្មែរ​យើង តាំងពី​យូរណាស់​មកហើយ នៅពេល​ខាងមុខនេះ ព្រះសង្ឃ​នៅ​គ្រប់​ទីវ​ត្ត​អារាម ទូទាំងប្រទេស គោរព​ប្រពៃណី សាសនា ព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅក្នុង​ទីវ​ត្ត​ពេលនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​ស្ថាប័ន មន្ត្រី បាន​នាំយកមក​វេរ​ប្រគេន ដល់​ព្រះសង្ឃ ដើម្បី​ព្រះសង្ឃ យកទៅ​ដុត​បំភ្លឺ​បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ គម្ពី​ធម៌​វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។​

​គួរ​បញ្ជាក់ថា វត្ត​ទាំង​១២ មាន ៣ វត្ត ស្ថិតនៅក្នុង​ស្ទឹងសែន និង​វត្ត​ស្ថិតនៅក្នុង​ស្រុក​កំពង់ ស្វាយ ទេយ្យទាន ក្នុង​១​វត្ត ប្រគេន​ទៀន​ព្រះវស្សា​វ​១​គូ អង្ករ ទឹកក្រូច មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ សម្ភារៈ​មួយចំនួន និង​ថវិកា​មួយចំនួនទៀត ៕/V​.mara