ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ណុប ចំ​រេ​ី​ន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្វាយរៀង នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ ប្រចាំខែ​កក្កដា ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ត របស់​រដ្ឋបាល​ក្រុង និង​របាយការណ៍ គណៈបញ្ជាការ​ឯកភាព និង​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច នាយករង​រដ្ឋបាល សាលាក្រុង​ស្វាយរៀង​។​

​នៅ​ក្នុ​ឱកាស​នោះ លោក​អភិបាលក្រុង បាន​កោត​សរសេ​ី​រ​ដល់​មន្ត្រីរាជការ អង្គភាព​ចំណុះ សាលាក្រុង​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ តាម​តួនាទី​ភារកិច្ច ប្រកបដោយ​ស្មា​តី ទទួលខុសត្រូវ​ខ្ពស់​។

​លោក​អភិបាលក្រុង បានដាក់​ចេញ​នូវ​ផែនការ​អនុវត្ត​បន្ត ចំនួន ៦ ចំណុច មានដូចជា​:

១.​ពង្រឹង​យន្តការ​គ្រប់គ្រង សំណង់​អនាធិបតេយ្យ គ្មាន​ច្បាប់​អនុញ្ញាត និង​រៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ ពិសេស​នៅមុខ​មន្ទីរពេទ្យ និង​ជុំវិញ​ផ្សារ​វាល​យន្ត និង​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​។​

២.​ត្រូវ​ពង្រឹង​យន្តការ​ដោះស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

៣.​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​។

៤.​ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ។

៥.​បន្ត​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​ការចាក់​វ៉ាក់សាំង និង​៦.​គ្រប់គ្រង រៀបចំ​ការងារ​អនាម័យ បរិស្ថាន​ក្រុង​៕/V