ដោយៈ ភ្នំខៀវ / បាត់ដំបងៈ បុរសម្នាក់ តខ្សែភ្លើងដាក់ស្រះចិញ្ចឹមកង្កែប មិនប្រយ័ត្ន ឆក់ស្លាប់ខ្លួនឯងភ្លាមៗ នៅវេលាម៉ោងជាង ១១ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថាៈ បុរសជនរងគ្រោះ ឈ្មោះ ទូច ម៉ៅ អាយុ ៧១ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ នៅថ្ងៃកើតហេតុ គាត់បានតខ្សែដាក់អំពូលភ្លើង ដើម្បីបំភ្លឺ និងទាក់ទាញ យកសត្វល្អិត មួយចំនួនទៀត ឲ្យបានជាចំណីកង្កែបស៊ី ។ ខណៈពេលដែលតចុះឡើងៗ ទំនងភ្លេចមិនបានដកឌុយចេញ ស្រាប់តែឆក់ប្រកាច់ធ្លាក់ទឹក បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ភ្លាមៗ នគរបាលមូលដ្ឋាន បានចុះពិនិត្យសាកសព បញ្ជាក់ថា បុរសជនរងគ្រោះ ពិតជាបាន ស្លាប់ ដោយសារឆ្លងចរន្តអគ្គិសនី ឆក់ពិតប្រាកដមែន រួចហើយបានប្រគល់សាកសព ឲ្យទៅសាច់ញាតិ ដើម្បីបុណ្យតាមប្រពៃណី៕/V