Views: 89 Post navigation យោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក (PAHO/WHO) ពីការាតត្បាតនៃជំងឺអុតស្វានោះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ក្រើនរំលឹក ស្តីពីការបង្ការ ការចម្លងជំងឺ អុតស្វា (Monkeypox) នេះ ។ ក៏ប៉ុន្តែក្រសួងសុខាភិបាល បានអះអាងថា ” គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មាន ករណីជំងឺអុតស្វា បែបនេះនៅឡើយទេ ” ។ តែទោះជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជា ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើង ជាយថាហេតុ ។ អ.ស.ប ៖ ប្រជាជនពិភពលោកមានចំនួន ៨ ពាន់លាននាក់នៅឆ្នាំនេះ ហើយឥណ្ឌានឹងវ៉ាដាច់ចិនក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើផែនដីនៅឆ្នាំ ២០២៣។