​ប្រែ​សម្រួលៈ​បំណង​(ST)៖ ការិយាល័​យស្ថិតិ​របស់​ប្លុក​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​ថា ប្រជាពលរដ្ឋ​របស់​ស​ហ​ភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ដល់​ឆ្នាំ​ទី​២​ជាប់ៗ​គ្នា​កាលពី​ឆ្នាំមុន នៅពេល​តំបន់​បាត់បង់​​មនុស្ស​ជាង​២​លាន​នាក់​ដោយសារកូ​វីដ​១៩​។​

​យោង​តាម​ការិយាល័យ​អឺរ៉ូ​ស្តា​ត​(Eurostat)ប្រជាពលរដ្ឋ​របស់​ប្រទេស​ចំនួន​២៧​នៃ​ប្លុក​នេះ​បាន​ធ្លាក់ចុះ​១៧២.០០០​នាក់ធៀបនឹង​កាល​ពី​មួយ​ឆ្នាំ​មុន និង​ជាង​៦៥៦.០០០​នាក់​ចាប់​តាំងពី​ខែ​មករា​ឆ្នាំ ២០២០​។​

​ដោយ​ចង់​និយាយ​ទៅ​រក​វិបត្តិ​ជំងឺឆ្លង វា​បាន​និយាយថា​«​នៅ​ឆ្នាំ​២០២០ និង​២០២១ អន្តោប្រវេសន៍​វិជ្ជមាន​ទាំងមូល​លែង​អាច​ទូទាត់​នឹង​ការផ្លាស់ប្តូរ​ធម្មជាតិ​អវិជ្ជមាន​នៅ​សហភាព​អឺរ៉ុប​និង​ជា​លទ្ធផល​នាំ​​អោយ​ចំនួន​ប្រជាពលរដ្ឋ​នៅ​សហភាព​អឺរ៉ុប​ទាំងមូល​បាន​ថយចុះ​»​។​

​ចំនួន​ស្លាប់​បានចាប់ផ្តើម​លើស​ការ​ចាប់កំណើត​នៅក្នុង​សហភាព​អឺរ៉ុប​កាល​ពី​មួយ​ទសវត្សរ៍​មុន តែ​អន្តោប្រវេសន៍​មកពី​ក្រៅ​ប្លុក បាន​ជួយ​ទូទាត់​វា​រហូតដល់​ឆ្នាំ​ដំបូង​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ពេល​លើក​មុន​ដែល​សហភាព​អឺរ៉ុប​រកឃើញ​ថា​ចំនួន​ប្រជាជន​ថយចុះ​គឺ​នៅ​ឆ្នាំ​២០១១ និង​ម្តងទៀត​នៅ​ឆ្នាំ​១៩៦០ តែ​បាន​កើន​ឡើងវិញ​ដោយសារ​តែ​លំហូរ​នៃ​អន្តោប្រវេសន៍​។​

​ដោយសារ​ជំងឺ​កូវី​ដ​១៩ ប្រជាជន​វ័យចាស់​និង​អត្រាកំណើត​ធ្លាក់ចុះ ការិយាល័យ​អឺរ៉ូ​ស្តា​ត​បាន​និយាយ​ថា​ការស្លាប់​នឹង​បន្ត​លើស​ចំនួន​ចាប់កំណើត​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​។​

សូមបញ្ជាក់ថា ​អ៊ីតាលី ប៉ូឡូញ​និង​រ៉ូ​ម៉ានី បាន​កត់ត្រា​ឃើញ​ការធ្លាក់​ចុះ​ចំនួន​ប្រជាពលរដ្ឋ​របស់​គេ តែសមាជិក​សហភាព​អឺរ៉ុប​ជាង​ពាក់កណ្តាល​មើលឃើញ​ចំនួន​ប្រជាជន​របស់​គេ​កើនឡើង នាំមុខ​ដោយ​បារាំង ​​ហូឡង់​និង​ស៊ុយអែត​៕

Eurostat បាន​និយាយថា មនុស្ស​៤៤៦,៨​លាន​នាក់​រស់នៅ​ក្នុង​សហភាព​អឺរ៉ុប​នៅត្រឹម​ខែមករា​ឆ្នាំ​២០២២