ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ សម្រាប់ជំនួបជាមួយក្រុមជម្រើសអាយុក្រោម១៩ឆ្នាំជាតិទីម័រខាងកើត ក្នុងពានរង្វាន់ AFF U19 BOY’s CHAMPIONSHIP 2022 នៅប្រទេស ឥណ្ឌូណេស៊ីម្សិលមិញនេះកម្ពុជាចាញ់ទីម័រខាងកើត១ទល់៤។

ក្រុមកម្ពុជាពេលនេះខ្តាតចេញពីព្រឹត្តិការណ៍រង្វាន់ AFF U19 BOY’s CHAMPIONSHIP 2022 ហើយ ។

កម្ពុជាលេងបានយ៉ាងល្អក្នុងការប្រកួតដំបូង របស់ខ្លួនដោយយកឈ្នះសឹង្ហបូរី១ទល់០តែ ការប្រកួតលើកទី២បែរជាចាញ់ម៉ាឡេស៊ី១ទល់២និងលើកទី៣ដែលកម្ពុជាប្ដេជ្ញាយកឈ្នះឡាវនោះបែរជាចាញ់ឡាវ១ទល់២ដែរ ។

ក្រុមទីម័រខាងកើតដែលជាគូប្រកួតចុងក្រោយទោះបីកម្ពុជាមិនសល់ឧិ៍កាសដើម្បីឡើងទៅវគ្គបន្តក៏ពិតមែនតែកម្ពុជាត្រូវការយកឈ្នះតែក្ដីបំណងនោះបានត្រឹមតែខកចិត្តប៉ុណ្ណោះ៕សរន