ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៩​ខែកក្កដា​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងអំឡុង​មួយ​សប្តាហ៍​នេះ​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ដោយនៅ​ថ្ងៃទី​១៣​និង​១៤​ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​។ ពីថ្ងៃ​ទី​១៥​ដល់​១៩​ខែកក្កដា​ឥទ្ធិពល​ពី​ជ្រលង សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​