ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកីឡា និងកិច្ចការយុវជន និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា លោក Minn Thein Zan បានសម្ដែង ការភ្ញាក់ផ្អើល និងមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ និងរីក ចម្រើន យ៉ាងឆាប់រហ័ស ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលមានលក្ខណៈ ស្ដង់ដារ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
ការលើកឡើងបែបនេះ បន្ទាប់មន្ដ្រីជាន់ខ្ពស់មីយ៉ាន់ម៉ា ខាងលើ និងប្រតិភូ ជាសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ានប៉ារ៉ាហ្គេម ១០ ប្រទេសផ្សេងទៀត បានធ្វើដំណើរទស្សនកិច្ច ហេដ្ឋារចនា សម្ព័ន្ធកីឡាកម្ពុជា រួមមាន ពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងពហុកីឡដ្ឋាន ជាតិមរតកតេជោ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាច ថ្ងៃទី១១ កក្កដា ម្សិលមិញ លោក Minn Thein Zan បានបង្ហាញអារម្មណ៍ រំភើបរីករាយ ជាមួយភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកដល់។
លោកបានសរសើរកម្ពុជាថាៈ ” ពិតជាគួរឲ្យរំភើបចិត្ត ចំពោះអគារដ៏ល្អកីឡដ្ឋាន ដ៏ស្រស់ស្អាត ទីលានបាល់ទាត់ដ៏ស្រស់ស្អាត។ កម្ពុជាមានការរីកចម្រើនច្រើន ជាប្រទេសឆ្លាតវៃ។ ខ្ញុំពិតជាមានមោទកភាព ចំពោះប្រទេសរបស់នេះណាស់ ” ។
លោកបានបញ្ជាក់ថាៈ ” ខ្ញុំទើបតែមកដល់កម្ពុជា លើកដំបូង។ កម្ពុជាមានការរីក ចម្រើន និងរីកចម្រើនយ៉ាងច្រើន ជាមួយនឹងអគារ និងទីលានប្រកួតកីឡា។ កម្ពុជា នឹងអាចធ្វើពិធី អបអរសាទរសម្រាប់ស៊ីហ្គេម លើកទី៣២ ដ៏អស្ចារ្យ។ យើងបាន ត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំអត្តពលិក ដើម្បីបញ្ជូនមកចូលរួម ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ហើយយើងកំពុងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីចូលរួម ស៊ីហ្គេមនៅកម្ពុជា។
យើងកម្ពុជា និងមីយ៉ាន់ម៉ា ជាប្រទេសជិតស្និទ្ធនឹងគ្នា។ ដូច្នេះយើងសប្បាយចិត្តខ្លាំង ណាស់ នៅពេលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ កម្ពុជាបានរង់ចាំអស់ ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ នេះដែរ។ នេះហើយគឺជាអ្វី ដែលយើងរីករាយ សម្រាប់ប្រទេស និងសម្រាប់ប្រជាជនកម្ពុជា ” ។
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១ និងក្រុមប្រឹក្សា សហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា នឹងត្រូវរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១៣ ខែកក្កដា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ ត្រូវបានចាត់ទុក ជាកិច្ចប្រជុំចុងក្រោយក្នុងការអនុម័ត លើការងារសំខាន់ៗមួយចំនួន ដូចជាការ កំណត់ប្រភេទកីឡា ការលក់សិទ្ធិផ្សព្វផ្សាយ (ទូរទស្សន៍) និងការកែសម្រួលធម្មនុញ្ញ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាដើម ដែលមានប្រតិភូ និងភ្ញៀវអន្ដរជាតិ មកពីបណ្ដាសមាជិក ចូលរួមសរុបប្រមាណ ២០០ នាក់៕/V-PC