ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បាន​ដឹកនាំ ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងបរិស្ថាន គោរព​វិញ្ញាណក្ខន្ធ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា លោក ស៊ិន​ហ្សូ អា​បេ បានទទួល​មរណភាព នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​រង​ការបាញ់ប្រហារ កំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ ក្នុង​ទីក្រុង Nara ភាគ​ខាងលិច ប្រទេស​ជប៉ុន​៕/V​-PC