ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ នេះថាៈ ជនសង្ស័យចំនួន ៣៨ នាក់ ( ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិ បត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១០ ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកក្កដា នេះ។
ក្នុងចំណោមជនសង្ស័យ ទាំង ៣៨ នាក់ រួមមានៈ ជួញដូរ ៣ ករណី ឃាត់ខ្លួនមនុស្ស ៩ នាក់, ដឹកជញ្ជូន រក្សាទុក ២ ករណី ឃាត់ខ្លួនមនុស្ស ២ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ខ្លួនមនុស្ស ២៧ នាក់ (ស្រី១នាក់) ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកក្កដា រួមមានៈ មេតំហ្វេតាមីន (Ice) ស្មេីនឹង ៤,៥២ ក្រាម និង ១៧ កញ្ចប់តូច ។
លទ្ធផលខាងលើនេះ គឺបានមកពីការចូលរួមរបស់ នគរបាលចំនួន ៧ អង្គភាព រួមមានៈ មន្ទីរប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រះ វិហារ និងខេត្តក្រចេះ ៕/V-PC