ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ លោក ឈួរ សុបញ្ញា ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គមបានផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិទទូលបន្ទុកអនុវត្តកម្មវិធីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅមូលដ្ឋានឱ្យមានតម្លាភាព ត្រឹមត្រូវនិង ច្បាស់លាស់។
លោកបានផ្តាំផ្ញើបែបនេះនៅក្នងឱកាសដែលលោកអញ្ជើញអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១និងលើកទិសដៅអនុវត្តឆមាសទី២ឆ្នាំ២០២២កម្មវិធីឧបត្តមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំនិងការកំណត់អត្តសញ្ញាណកម្មពិការភាពនិងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់់សាំងកូវីដ១៩កាល រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
លោក ឈួរ សុបញ្ញា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគិតគូរពីជីវភាពរស់នៅនិងសុខមាលភាពររបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ។ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានផ្តល់នូវការឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រក្រី និងងាយរងគ្រោះក្នងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះលោកបានរំលឹកដល់លោក លោកស្រីប្រធានការិយាល័យជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និង មណ្ឌលសុខាភិបាលសាធារណតាមមូលដ្ឋានទាំងអស់ទៅបម្រើប្រជាពលរដ្ឋដោយអនុវត្តតាមស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានរបស់ខ្លួនដើម្បីចែករំលែកបទពិសោធន៍ការអនុវត្តការងារនៅពេលពិភាក្សាក្នុងកិច្ចប្រជុំនាពេលនេះ៕សរន-PC