ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមសិស្សស្ម័គ្រចិត្ត មកពីវិទ្យាល័យអារទូរ៉ូ សូរ្យា (Arturo Soria High School) រដ្ឋធានីម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ និងក្រុមការងារ ចំនួន ២០ នាក់ បាននឹងកំពុងមកចូលរួមសំអាតថ្ម ក្នុងការដ្ឋាន ជួសជុល រោងទងទីបី ផ្នែកខាងជើង ឈាងខាងលិច ប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នេះបើតាមលោក តាត សុផល ប្រធានគ្រប់គ្រងទូទៅ នៃសហគមន៍ ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានប្រាប់កាសែតរស្មីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ។
លោកបានបន្តថាៈ សិស្ស និងក្រុមការងារស្ម័គ្រចិត្តអេស្ប៉ាញនេះ ត្រូវមកបំពេញ ការងារ ពីថ្ងៃទី១០ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទាយឆ្មារ មានដូចជា ការងារបង្ហាត់បាល់ ទាត់ ដល់សិស្សសាលាបឋមសិក្សា បន្ទាយឆ្មារ – ចូលរួបរួម ជួសជុល ប្រាសាទបន្ទាយឆ្មារ – ដាំដើមឈើបេង និងធ្នង់ ក្នុងប្រាសាទចំនួន ៦០ ដើម ។
លោក តាត សុផល បានបន្តថាៈ ក្រុមការងារជួសជុលប្រាសាទ និងសហគមន៍ ទេសចរណ៍ នៅបន្ទាយឆ្មារ រីករាយ ទទួលសម្របសម្រួល សហប្រតិបត្តិជាមួយ ក្រុមស្ម័គ្រចិត្តសិស្ស អេស្ប៉ាញនេះ ក៏ដូចក្រុមផ្សេងទៀត ទាំងបរទេស និងទាំងជាតិ ក្នុងការចូលរួមការងារ ក៏ដូចជាទស្សនា នៅតំបន់ប្រាសាទបន្ទាយឆ្មារ ៕/V-PC