​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ដប់​ឆ្នាំ​បន្ទាប់​ពី​ផូល ផុ​កបា (Paul Pogba)​ចាកចេញ​ពី​បិសាច​ក្រហម Manchester United ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្លិប​អ៊ីតាលី Juventus លើ​ការផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ប្រវត្តិសាស្ត្រ​បាន​កើតឡើង​ម្តង​ទៀត​កាលពី​ថ្ងៃ​ចន្ទ​ទី​១១ ខែកក្កដា ខណៈ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​បាន​លា​ក្របខ័ណ្ឌ Premier League ហើយ​ត្រឡប់​ទៅ​ក្លឹប Serie A វិញ​។​

​ផុ​កបា ដែល​បាន​ចាកចេញ​ពី Man Utd នៅពេលដែល​កិច្ចសន្យា​របស់​គេ​ផុតកំណត់​កាលពី​ខែ​មុន​នោះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​ជាមួយ Juventus ដែល​នឹង​ចង​កីឡាក​រវ័យ ២៩ ឆ្នាំ​រូប​នេះ​ជាមួយនឹង​ក្លឹប​នៅ​ទីក្រុង​ទូ​រី​ន (Turin) រហូតដល់​ខែ​មិថុនា ឆ្នាំ ២០២៦​។​

Juventus បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្លឹប​បាល់ទាត់ Juventus សូម​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កិច្ចសន្យា​ការងារ​ជាមួយ​កីឡាក​រផូល ផុ​កបា​… Juventus​និង​កីឡាករ​រូបនេះ​​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ការងារ​រហូត​ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦”​។​

​ផុ​កបា​ត្រូវបាន​ចុះហត្ថលេខា​ទិញ​យក​ដោយ United ក្នុង​ឆ្នាំ ២០១៦ ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក ៨៩ លាន​ផោន​នៅ​ជំនាន់​នោះ (១០៦,៣២ លាន​ដុល្លារ​អាម៉េរិក​) ប៉ុន្តែ​ម្ចាស់​ជើងឯក Serie A បួន​សម័យ​រូបនេះ​បានឈ្នះ​ពាន​តែ​ពីរ​ប៉ុណ្ណោះ​ជា​មួយ​ក្លឹប Premier League មួយ​នេះ គឺ League Cup និង Europa League នៅក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​៕

​ផុ​កបា​ត្រឡប់​ទៅ Juventus វិញ​ក្រោយ​ជួយ Man U ឈ្នះ​ពាន​តែ​ពីរ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​