​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទស្សនៈ​របស់​មនុស្សជាតិ​ចំពោះ​ភព​ឆ្ងាយៗ​នឹង​មិន​ដូច​ពី​មុន​ទៀត​នោះ​ទេ​។​ទីភ្នាក់ងារ​អវកាស​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​ថា កែវ​យឺត​អវកាស James Webb ដែល​ជា​កែវ​យឺត​ដ៏​មាន​ឥទ្ធិពល​បំផុត​ដាក់​នៅ​ដង​តារាវិថី បានបង្ហាញ​រូប​ភាពច្បាស់​បំផុត​រហូតមក​ទល់​បច្ចុប្បន្ននៃច​ក្រវាលដំ​បូង ដែល​វិល​ត្រឡប់​ទៅរក​កាលពី​កាល ១៣​ពាន់​លាន​​ឆ្នាំមុន​។​

​រូបថត​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ដែល​ចេញផ្សាយ​នៅ​ក្នុង​សេត​វិមាន​ដែល​សង្ខេប​ដោយ​ប្រធានាធិបតី ចូ បៃ​ដិន គឺ​ពោរពេញ​ទៅ​ដោយ​កាឡាក់ស៊ី​រាប់ពាន់ និង​មាន​វត្ថុ​អវកាស​ខ្សោយ​បំផុត​មួយ​ចំនួន​ដែល​គេ​​សង្កេត​ឃើញ ដែល​មាន​ពណ៌​ខៀវ ពណ៌​ទឹកក្រូច និង​ពណ៌​ស​។​

​ត្រូវ​គេ​ស្គាល់​ថា First Deep Field របស់​កែវយឹត Webb រូបថត​នេះ​បង្ហាញ​ចង្កោម​កាឡាក់ស៊ី SMACS 0723 ដែល​ដើរតួ​ជា​កែវ​ទំនាញ​ដែល​ពត់​ពន្លឺ​ពី​កាឡាក់ស៊ី​ឆ្ងាយៗ​ពី​ក្រោយ​វា​ឆ្ពោះ​​ទៅរក​កែវយឹត​ក្រោម​ឥទ្ធិពល​ដ៏​ធំធេង​នៃ​ចក្រវាល​។​

​ឧបករណ៍​បង្កើត​រូបភាព​ចម្បង​ឈ្មោះ NIRCam របស់​កែវយឹត Webb ដែល​ដំណើរការ​ក្នុង​វិសាល​គម​រលក​ពន្លឺ​អ៊ី​ន​ហ្វ្រា​រ៉េ​ដជិត ពីព្រោះ​ពន្លឺ​ពី​ចក្រវាល​ដំបូង​ត្រូវបាន​សន្ធឹង​មុន​ពេល​វា​មក​ដល់​ពួកយើង បាន​នាំ​ការចាប់អារម្មណ៍​ផ្តោតលើ​កាឡាក់ស៊ី​ខ្សោយៗ​ទាំងនេះ​។​

​កែវ​យឹត Webb បាន​ចងក្រង​ការថតរូប​រួម​គ្នា​រយៈពេល ១២,៥ ម៉ោង ដោយ​សម្រេចបាន​នូវ​លទ្ធផល​ល្អ​ហួស​ពី​អ្វី​ដែល​កែវ​យឺត​អវកាស Hubble អាច​ធ្វើបាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​។​

​លោក ចូ​ណាថា​ន លូ​នី​ណេ (Jonathan Lunine) ប្រធាន​នាយកដ្ឋាន​តារាសាស្ត្រ​នៅ​សាកលវិទ្យាល័យខ័​រនែ​ល (Cornell) បាន​ប្រាប់​ទីភ្នាក់សារ​ព័ត៌មាន AFP ថា “​អស្ចារ្យ​ណាស់​កាឡាក់ស៊ី​​នៅលើ​កាឡាក់ស៊ី​មួយ​ហើយ​មួយទៀតៗ​”​។​

“​ទោះបីជា​វា​ជា​កែវយឹត Webb លឿន​បំផុត​ដែល​អាច​មើលឃើញ​ឆ្ងាយ​បំផុត​ក៏ដោយ ក៏​ប៉ុន្តែ​វា​ជា​រូបភាព​ដ៏​ជ្រៅ​បំផុត​មិន​ធ្លាប់​ថត​ពីមុនមក ហើយ​បង្ហាញ​ពី​ថាមពល​ដ៏​ខ្លាំងក្លា​នៃ​កែវ​យឺត​នេះ គឺ​ការ​ស្រូប​​យក​ពន្លឺ​បាន​ខ្លាំង​បំផុត រលក​ចម្ងាយ​ថត​ដ៏​ធំ​ទូលាយ និង ភាពច្បាស់​ថ្លា​នៃ​រូបភាព​”​។​

​លោក អា​វី ឡូ​អេប (Avi Loeb) សាស្ត្រាចារ្យ​ផ្នែក​តារាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ហា​វើដ (Harvard) បាន​ពន្យល់ថា ធ្នូ​ក្រហម​គឺជា​កាឡាក់ស៊ី​បុរាណ​ខណៈ​ដែល​កង​រង្វង់​ពណ៌​ធម្មជាតិ​ស្រាល​​និង​រាង​ពង​ក្រពើ​គឺជា​របស់​ចង្កោម​កាឡាក់ស៊ី​វ័យក្មេង​នៅ​ជួរ​ខាងមុខ​គេ​។​

​លោក​បាន​បន្ថែមថា លោក​មាន​ក្តី​រំភើ​បជា​ខ្លាំង​ចំពោះ​គំនិត​ដែល​កែវ​យឹត Webb អាច​មើល​កៀក​ទៅ​នឹង​បន្ទុះ Big Bang កាលពី ១៣,៨ ពាន់​លាន​ឆ្នាំមុន​៕

រូបភាព​ចក្រវាល​ជ្រៅ ថត​បាន​ដោយ​កែវ​យឹត Webb បាន​បង្ហាញ​ដោយ​លោកចូ បៃ​ដិន​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​