ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ តាមរយៈ លោក Massahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៦៧ ឆ្នាំ បន្ទាប់ពីរងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុង ពេលលោក បានកំពុងថ្លែងសង្កថាឃោសនាបោះឆ្នោត នៅក្នុងទីក្រុងណារ៉ា ភាគលិចនៃ ប្រទេសជប៉ុន ៕/V