ប្រែ​សម្រួលៈ​បំណង​(BLOOMBERG)៖​ការឆ្លង​ជំងឺ​កូវី​ដ​១៩​និង​គ្រុនឈាម​នៅ​ហ្វីលីពីន​កំពុង​កើនឡើង ដោយ​បង្ក​ការ​ប្រឈម​ភ្លាមៗ​ចំពោះ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ​​ខណៈពេល​តំណែង​ប្រមុខ​សុខាភិបាល​របស់​ជាតិ​នៅ​ចំហ​ចោល​នៅឡើយ​។​

​សូមបញ្ជាក់​ថា ចាប់ពី​ខែ​មករា​ដល់​ចុង​ខែ​មិថុនា មនុស្ស​ជាង​៦៥.០០០​នាក់​បាន​ឆ្លង​គ្រុនឈាម ដោយ​កើនឡើង​៩០​ភាគរយ​ធៀប​នឹង​ចំនួន​ឆ្លង​កាលពី​មួយ​ឆ្នាំ​មុន នេះ​បើ​តាម​ទិន្នន័យ​នាយកដ្ឋាន​​សុខាភិបាល​។​

​ករណី​ឆ្លងកូវី​ដ​១៩​ក្នុងពេល​ជាមួយគ្នា កើនឡើង​៣៩​ភាគរយ​ក្នុង​មួយ​សប្តាហ៍​បញ្ចប់​ត្រឹម​ថ្ងៃ​១០​កក្កដា ធៀប​នឹង​ការឆ្លង​កាល​ពី​មួយ​សប្តាហ៍​មុន ដោយ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ឆ្លង​ជិត​១.៥០០​នាក់​។​

​ចំនួន​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​បាន​ឆ្លង​ហួស​១.០០០​នាក់​កាលពី​ដើមខែ​មីនា ។​ទោះ​ជា​ចំនួន​ឆ្លង​កើនឡើង តែ​ចំនួន​គ្រែ​ដែល​អ្នកជំងឺ​កូវី​ដ​ធ្ងន់ធ្ងរ​កំពុង​ដេក​ព្យាបាល​អស់​ត្រឹម​តែ​១៧​ភាគរយ​ប៉ុណ្ណោះ​។​

​លោក​ម៉ាកូ​ស ដែល​កំពុង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ក្រោយ​ឆ្លងកូវី​ដ​១៩ នៅ​មិនទាន់​តែងតាំង​រដ្ឋមន្ត្រី​សុខាភិបាល​នៅ​ឡើយ​ទេ​នៅ​ជាង​មួយ​សប្តាហ៍​ក្រោយ​លោក​ចូលកាន់​តំណែង​ប្រធានាធិបតី​។​លោក​មាន​​ផែនការ​បង្កើន​ការចាក់​វ៉ាក់សាំង​និង​ដោះស្រាយ​កង្វះខាត​ក្នុង​ការឆ្លើយតប​ចំពោះ​ជំងឺឆ្លង ហើយ​លោក​ក៏​បាន​សន្យាថា​នឹង​មិន​ធ្វើ​ការបិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​ដែល​នាំអោយ​ប៉ះពាល់​សេដ្ឋកិច្ច​ឡើយ​៕

​ករណី​ឆ្លងកូវី​ដ​១៩​កើន​៣៩​ភាគរយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ នៅ​ត្រឹម​ថ្ងៃ​១០​កក្កដា