ដោយៈ គង់​ហេង / ត្បូងឃ្មុំៈ ម៉ូតូ​ពីរ​គ្រឿង បាន​បុក​គ្នា នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ កន្លែង ស្ថិតក្នុង​ភូមិ​មេ​មង ឃុំ​មេ​មង ស្រុក​មេមត់ បណ្តាលឱ្យ​បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង និង​មនុស្ស​ចំនួន​ពីរ​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ កាលពី​រសៀល ថ្ងៃទី ១១ កក្កដា ម្សិលមិញ​នេះ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានឱ្យដឹង​នៅ​ថ្ងៃទី​១២ កក្កដា​នេះ​ថាៈ បុរស​ជា​ជនរងគ្រោះ អាយុ ៣៥ ឆ្នាំ ដែល​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ឈ្មោះ រុន រ៉ា​ន់ មាន​លំនៅ នៅ​ភូមិ​ស្រែ​សោម​ចាស់ ឃុំ​កំពាន់ ស្រុក​មេមត់ អត់​ពាក់មួក​សុវត្ថិភាព បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ ចំណែក​អ្នករបួសធ្ងន់ ចំនួន​ពីរ​នាក់ ម្នាក់​ជា​បុរស អាយុ ៣៣ ឆ្នាំ ឈ្មោះ នី​ម រឿន ជា​អ្នកបើកបរ​ម៉ូតូ ម៉ា​កណេ​វ ពណ៌​ខ្មៅ ក៏​គ្មាន​ស្លាក​លេខ​ដែរ និង​ឌុប​ម្នាក់ទៀត ជា​ស្ត្រី​អាយុ ២៧ ឆ្នាំ ទាំងពីរ​នាក់ មាន​លំនៅ នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថាៈ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ បាន​បើកបរ​យ៉ាង​លឿន ពី​ទិស​ខាងជើង ទៅខាង​ត្បូង ដល់​កន្លែង​គ្រោះថ្នាក់​បាន​រេ​ចង្កូត​ទៅ ខាងឆ្វេង បណ្តាលឱ្យ​ទៅបុក​នឹង​ម៉ូតូ​ម៉ាក ណេ​វ ពណ៌​ខ្មៅ កំពុង​បើកបរ​ពី​ទិស​ផ្ទុយគ្នា ពី​ខាងត្បូង ទៅខាង​ជើង បង្កឱ្យមាន​មនុស្ស ស្លាប់ និង​របួស បែបនេះ​តែម្ដង​៕/V​