ដោយៈ សុខុម / ព្រះ​វិហារៈ លោក វុ​ធ តារា អភិបាលស្រុក​ជាំ​ក្សាន្ត នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន យោធា​ការពារ​ព្រំដែន ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អានសេះ យក​គ្រឿងចក្រ ចុះ​សម្អាត​ដុំថ្ម ដែល​ធ្លាក់​ពី​ចង្កេះភ្នំ មកលើ​ផ្លូវ ប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ ឡើងទៅ​ច្រកទ្វា​ត​អានសេះ វិញ​ហើយ​។​

​សូមបញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ភ្លៀង​នៅ​បន្ត​ធ្លាក់ បង្ក​ឱ្យ​ដុំថ្ម​តូចធំ ធ្លាក់​រប៉ាត់រប៉ាយ មកពី​ចង្កេះភ្នំ បង្ក​ជា​គ្រោះថ្នាក់ ដល់​អ្នកធ្វើដំណើរ​។​

​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត បាន​ដឹកនាំ​មន្ត្រី​សម្រួល​ចរាចរណ៍ នៅ​ច្រក​អានសេះ​នោះ ជាធម្មតា​វិញ​ហើយ​៕/V​