ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាល​សម្តែង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អមដំណើរ​ដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​បាន អញ្ជើញ​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ និង​សិល្បករ​នៃ នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដែល​កំពុង​មមាញឹក​ក្នុងការ​ហាត់​សម​ល្ខោននិយាយ​រឿង ផ្កា​ស្រពោន និង​របាំ​ស្វាគមន៍​អាស៊ាន ២០២២ ដែល​គ្រោង​នឹងធ្វើ​ការសម្តែង​នាពេលខាងមុខ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី​រដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​កិច្ចប្រឹងប្រែង របស់លោក​គ្រូ អ្នកគ្រូ និង​សិល្បករ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ថែរក្សា ការពារ និង​លើកស្ទួយ ទម្រង់​សិល្បៈ​ល្ខោននិយាយ ដែលជា​មត៌ក​ដ៏​មានតម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន ជាពិសេស​ធ្វើ​ឲ្យ​ទម្រង់​ល្ខោន​ដែល​មិនមាន​សកម្ម​ស្ទើរតែ​បាត់បង់​ឲ្យ​រស់រាន​មាន​សកម្មភាព​ឡើងវិញ​។

​ក្នុងឱកាស​នោះដែរ លោកស្រី​រដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ជូន​ដល់​សិល្បករ​ទាំងពីរ​ក្រុម​ផងដែរ​៕​