​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ព្រះ​ញាណវង្ស សៅរ៍ មុនី ព្រះ​អនុគណ​ខណ្ឌ​ច្បារអំពៅ និង​ជា​ព្រះចៅអធិការ​វត្ត​កំសាន្ត និង​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​មន្ត្រី ប្រជា​ការពារ នៃ​រដ្ឋបាល​សង្កាត់​ព្រែកប្រា​, សង្កាត់​ច្បារអំពៅ​ទី​១ និង​មន្ត្រីនគរបាល បុ​ស្តិ៍​រដ្ឋបាល សង្កាត់​ព្រែកប្រា និង​ឧបត្ថម​ដល់​សង្កាត់​ព្រែកប្រា និង​សង្កាត់​ច្បារអំពៅ​ទី​១ ។​

​ចំណែក​បុ​ស្តិ៍ នគរបាល​សង្កាត់​ព្រែកប្រា ភូមិ​ព្រះ​ពន្លា ភូមិ​ជ្រោយ​បាសាក់ ភូមិ​ជ្រោយ បាសាក់​១ ក្នុង​មួយ​ទីតាំង​ទទួលបាន​អង្ករ ៥០ គីឡូក្រាម មី​មួយ​កេស​, ទឹកក្រូច ១​កេស​, ទឹកបរិសុទ្ធ ២​កេស​, ឃី​ត ២​កញ្ចប់ និង​ថវិកា ១០០.០០០ រៀល ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ បានឱ្យដឹងថាៈ ដោយឡែក​ប្រជាពលរដ្ឋ ចំនួន ១២០ គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥ គីឡូក្រាម​, ឃី​ត ១ និង​ថវិកា ២០.០០០ រៀល (​សម្រាប់​មន្ត្រី​ជា​ស្ត្រី ទទួលបាន​សារុង​១ បន្ថែម​) ៕/V​