ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រំប៉ើក
កិរិយាវិសេសន៍
ដែលប៉ើកៗរឿយៗ
បង្ហើយកូនខ្ចីលោតរប៉ើក ( ម. ប្រ., ច្រ. ប្រ. ប៉ើកៗ ឬ តើកៗជាង ) ។
ដែលប្លើកចុះប្លើកឡើង ដើររំប៉ើកទាល់ល្ងាច ( ម. ប្រ., ច្រ. ប្រ. ប៉ប្លើក ឬ ប្លើកៗ ជាង ) ។
រ៉យកែវ
នាមសព្ទ
( ស. រ្ច˘យកេ˘វ អ. ថ. រ៉យកែវ់ “កម្រងកែវ” ) ឈ្មោះដំណើរពាក្យរាយដែលមានចាប់ចួនគ្នាម្ដងៗទីទៃពីដំណើរចួនរបស់ពាក្យកាព្យ
ដំណើរពាក្យរ៉យកែវ, តែងសេចក្ដីរ៉យកែវ ។
ពាក្យទេសន៍ រ៉យកែវ ( កម្រងកែវ ) នោះដូចជា
ព្រហ្មេ ម្នាលព្រាហ្មណ៍អ្ហើយ, ឯស សេលោ រីភ្នំដែលយើងក្រឡេកមើលទៅឃើញងងឹតអ័ព្ទមេឃបែកជាផ្សែងភ្នំហ្នឹងឯង ឈ្មោះគន្ធមាទគិរី ជាទីនៅអាស្រ័យនៃពួកអមរពិទ្យាធរនិងសត្វផងនានា តាមដងមាគ៌ាចុះតែជើងអ្នកមួយ ព្រាហ្មណ៍ឯងទៅចុះកុំព្រួយ ឥតមានទុក្ខភ័យអ្វីឡើយ . . . ( ម. កណ្ឌមហាពន ) ។
រ៉ាំងណុក
នាមសព្ទ
( ស. រ័ងនក អ. ថ. រ៉័ងន៉ុក “សំបុកសត្វបក្សី” ) សំបុកសត្វត្រចៀកកាំដែលប្រឡាក់កំហាកវា, សម្រាប់ប្រើជាថ្នាំត្រជាក់ ឬ ប្រើជាអាហារសម្រាប់មនុស្សឈឺធ្ងន់ជួយឲ្យមានកម្លាំង ( សរសេរជា រ៉ាំង— ក៏បាន ប៉ុន្តែទើសទែងនឹងមូសិកទន្ត ។ ម. ព. ត្រចៀកកាំ និង នាងនក់ ផង ) ។
រ៉ើកៗ
គុណសព្ទ
ដែលស្ដើងសើកប៉ប្រើក
ស្ដើងរ៉ើកៗ ។
ស្រប៉ើក
គុណសព្ទ
ដែលមានសណ្ឋានស្ដើងហើបឡើងជាងប្រក្រតី
ក្រមរឈើស្រប៉ើក, ក្រចករបើកស្រប៉ើក ។
ព. ប្រ. ដែលអែបអបដោយសារគេ, ដែលឥតអំណាច
មនុស្សស្រប៉ើក ( ព. ម. ) ។