ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ស្រប៉េក​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ស្រប៉ើក ថា : ស្រប៉េកស្រប៉ើក ឬ ស្រប៉ែកស្រប៉ើក ស្រប៉ើក​ច្រើន​អន្លើ ។​

​ស្រប៉ែក​

( ម​. ព​. ស្រប៉េក ) ។​

​ស្រមាមប៉ាក​

(—​ម៉ា​ម​—)

​គុណសព្ទ​

​ដែល​ប្រឡាក់​ស្រមាម​ប្រតាក​
​ពុកមាត់​ប្រឡាក់​ស្រមាមប៉ាក​, ​រោម​ប្រឡាក់​ស្រមាមប៉ាក ។​

កន្ត្រ​

(​កន់​-​ត្រ​)

​នាមសព្ទ​

​រ៉ក​ឥត​កង់​សម្រាប់​ត្រ​ធ្មៃ​, ត្រ​តាថឿង​, សម្រាប់​ថ្ករ​តង្ករ ។​

​កៅឡាក់​

​នាមសព្ទ​

( ចិ​. ) ប្រដាប់​មាន​ភ្លៅ​សណ្ឋាន​ខូង​ជុំវិញ​វិល​បាន​ធូរ​ស្រួល សម្រាប់​ស៊ក​ខ្សែ ឬ ពួរ​ទាញ​អ្វីៗ យោង​ឡើង ឬ សម្រូត​ចុះ​បាន​ដោយ​ងាយ ។ វេ​វ​. រ៉ក ។​