ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ជំហោង​

(––​ហ៊ោ​ង​)

​នាមសព្ទ​

( ព​. ថ​. ) ការ​ឈោង​; រយៈ​ទី​ដែល​អាច​ឈោង​ដៃ​ទៅដល់​, ចន្លោះ​ដែល​អាច​លូក​ឈោងដៃចាប់​បាន​
​ត្រូវ​បោះបង្គោល​រាយ​ជា​ជួរ ទុកចន្លោះ​ឲ្យ​ល្មម​ប្រមាណ​ជាមួយ​ជំហោង ឬ ពីរ​ជំហោង ។​

​ញោស​

​គុណសព្ទ​

​ដែល​ទុំ​ជ្រុល​ហួស​ពី​ធម្មតា​
​ផ្លែស្វាយ​ទុំ​ញោស ។​
​ដែល​ចាស់​គ្រាំគ្រា​ទ្រែមទ្រម​ខ្លាំង​
​ចាស់​ញោស ។​

​កិរិយាវិសេសន៍​

​ដែល​ជ្រុល​ហួសប្រមាណ​, ហួសហេតុ​
​ខឹង​ញោស​, ស្ដីជេរ​បន្ទោស​ញោស​ពេក​ណាស់ ។​

ដង​ទង​

​នាមសព្ទ​

​ពាក្យ​ទ្រគោះ​ប្រើ​ដោយ​ជេរប្រមាថ​មើលងាយ​ទៅលើ​រូប​ស្ត្រី​
​មេ​ដកទង​, មេចោរ​ដកទង ។​
​ពាក្យ​នេះ​ក្លាយ​មកពី​ភាសា​សៀម​ថា ដ្ច​ក​ទ្ទង អ​. ថ​. ដកថង “​ផ្កាមាស​” ( ស្រីផ្កាមាស ) ។​

​តបៈ​

(​តៈ​ប៉ៈ​)

​នាមសព្ទ​

( សំ​. តប​ស៑ > តបះ​; បា​. តប ) ការប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង​ដើម្បី​ធ្វើ​កាយ​និង​ចិត្ត​ឲ្យ​ស្ងប់ ។ ពាក្យ​នេះ​មានន័យ​ច្រើនយ៉ាង​ទៅទៀត​គឺ ការប្រព្រឹត្ត​រក្សា​ឧបោសថសីល តាម​កាលកំណត់ ដែល​ត្រូវ​រក្សា​ព្រមទាំង​ការរក្សា​ប្រជាជន​ឲ្យ​បាន​សេចក្តីសុខ​ស្រួល ហៅថា តបះ របស់​ក្សត្រិយ៍​ជា​ម្ចាស់ផែនដី ; ការប្រព្រឹត្ត​ខំប្រឹង​សិក្សា​វេទមន្ត​ព្រមទាំង​កាន់​វត្តប្រតិបត្តិ​តាម​សណ្ដាប់​របស់​ពូជ​ព្រាហ្មណ៍ ហៅថា តបះ របស់​ពួក​ព្រាហ្មណ៍​; ការប្រព្រឹត្ត​ធ្វើ​ទាន​រក្សាសីល​តាម​កម្លាំង​សទ្ធា​និង​ធនធាន ហៅថា តបះ របស់​ប្រជាជន​ទាំងពួង​; ការប្រព្រឹត្ត​បរិភោគ​តែ​ផ្លែឈើ​និង​មើម​ផ្សេងៗ​ហៅថា តបះ របស់​តាបស​, ឥសី​; ការប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង ធ្វើខ្លួន​ឲ្យ​លំបាក​ហួសប្រមាណ មានការ​ប្រព្រឹត្ត​តម​មិន​ស្លៀកដណ្ដប់​, មិន​ដេក​លើ​គ្រឿង​ក្រាល ដេក​ផ្ទាល់​តែ​លើ​ផែនដី​ជាដើម ហៅថា តបះ របស់​និគ្រន្ថ​តិរ្ថិយ​ចំពួក​ខ្លះ ។ ល ។​

​តាក​

​នាមសព្ទ​

​ឆ្នៀង​ដែល​ត​ភ្ជាប់​ពី​ផ្ទះ​សម្រាប់​ដាក់​អ្វី​ផ្សេងៗ​
​ត​តាក​ប្រមាណ​ជា​ពីរ​ម៉ែត្រ​ទៀត ។​