ដោយ: បូកគោ/កំពត: ក្រុមហ៊ុនស៊ីណូហាយដ្រូកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចបើកទ្វារបង្ហូរទឹកចេញ ខណ:ដែលកម្ពស់ទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយឡើងដល់កម្រិតអតិបរិមា។
សេចក្តីប្រកាសរបស់ក្រុមហ៊ុនខាងលើមានខ្លឹមសារថា នៅវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែកក្កដា ក្រុមបច្ចេកទេសបានបើកបង្ហូរទឹកចេញពីអាងស្តុកព្រោះកម្រិតទឹកបានឡើងដល់កម្ពស់១៤៦,៩២ម៉ែត្រ ដោយទឹកហូរចូលមានចំណុះ ១.៦២០,៤០ម៉ែត្រត្រីគុណក្នុងមួយវិនាទី។
ក្រុមការងារបច្ចេកទេសបានបើកទ្វារទឹកចំនួនបួនដោយលើកផុតពីបាតទំនប់កម្ពស់២ម៉ែត្រ។ ការបើកបង្ហូរទឹកចេញមានចំណុះ១.០១៩,៧០ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕