ស្រីៗ​អ៊ីរ៉ង់​នាំគ្នា​ស្រែក​ហ៊ោ​ឱ្យ​ក្រុម​វើ​ល​ខាប់ បន្ទាប់ពី​គេ​អនុញ្ញាត​ឱ្យមើល​បាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៧ ឆ្នាំ​

1081
ចែករម្លែក

​ស្ត្រី​អ៊ីរ៉ង់​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលក្នុង​ពហុកីឡាដ្ឋាន​ជាតិ​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៧ ឆ្នាំ​មកនេះ កាលពី​យប់​ថ្ងៃ​ពុធ ទី​២០ មិថុនា​។​

​ស្ត្រី​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ហ្វូងមនុស្ស​រាប់ពាន់នាក់​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ពហុកីឡាដ្ឋាន​អា​ហ្សា​ឌី ដើម្បី​មើល​អ៊ីរ៉ង់​ប្រកួត​ជាមួយ​អតីត​ជើងឯក​វើ​ល​ខាប់ អេ​ស្ប៉ា​ញ នៅលើ​អេក្រង់​ទូរទស្សន៍​ដ៏​ធំ​។​

​ដំបូង​ប៉ូលិស​បាន​រារាំង​ស្ត្រី​មិនឱ្យ​ចូល​ទេ ដោយ​និយាយថា ពួកគេ​មិនមាន “​ហេដ្ឋារចនាសម្ព័ន្ធ​” នៅនឹងកន្លែង​ដើម្បី​ដោះស្រាយ​រឿង​បែបនេះ​ទេ មុនពេល​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​ប្រទេស​នេះ​ធ្វើ​អន្តរាគមន៍​។​

​លោក ហា​ឌី នី​លី អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ប៊ី​ប៊ី​ស៊ី និយាយថា​ស្ត្រី​ជាច្រើន​បាន​ត្រឡប់ទៅផ្ទះ​វិញ ឬ​ខកខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន ដោយសារតែ​អរិភាព​របស់​ប៉ូលិស ប៉ុន្តែ​ស្ត្រី​ខ្លះ​បាន​ចូលក្នុង​កីឡដ្ឋាន​បានសម្រេច​នៅ​រាត្រី​ប្រវត្តិសាស្ត្រ​នេះ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​រាយការណ៍​ដំបូង​ដោយ​ចលនា Open Stadiums ដែល​ពិពណ៌នា​ខ្លួនឯង​ថា​ជា​ចលនា​ដើម្បី​នារី​អ៊ីរ៉ង់​ដែល​ចង់​បញ្ចប់​ការរើសអើង​។​

​ដើមឡើយ​គេ​សង្ឃឹមថា​ស្ត្រី​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​មើល​ការប្រកួត​ដំបូង​របស់​អ៊ីរ៉ង់​ទល់នឹង​ម៉ា​រ៉ុ​ក​ដែល​ពួកគេ​បានឈ្នះ ១-០ ដោយ​បាល់​ស៊ុត​ចូល​ទី​ខ្លួនឯង​នៅ​ចុង​ម៉ោង ប៉ុន្តែ​ការហាមឃាត់​នៅមាន​នៅនឹងកន្លែង​ដដែល​។​

​អ៊ីរ៉ង់​បានធ្វើ​តេស្ត​អេ​ស្ប៉ា​ញ​កាលពី​រាត្រី​ថ្ងៃ​ពុធ​ហើយ​ថែមទាំង​ស៊ុត​បាន​១​គ្រាប់​ទៀតផង តែ​មិនត្រូវ​បានអនុញ្ញាត​ទេ បន្ទាប់ពី​អាជ្ញាកណ្តាល​បាន​ពិគ្រោះ​ជាមួយនឹង​ជំនួយការ​វីដេអូ ប៉ុន្តែ​នៅ​ទីបំផុត​អ៊ីរ៉ង់​ចាញ់​ត្រឹម ១-០ យ៉ាង​តឹង​បំផុត​៕ ដោយ៖ កញ្ញាដាលីស

ស្រីៗ​អ៊ីរ៉ង់​ស្រែក​អបអរ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ខណៈ​ពួកនាង​បាន​ត្រូវ​អនុញ្ញាត​ឱ្យចូល​ពហុ​កីឡដ្ឋាន​ជាតិ​ជា​លើកដំបូង

ទីតាំងផ្សាយពាណិជ្ជកម្ម