ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំមកនេះ ដែលប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូមានតំលៃស្មើគ្នា ។
ប្រាក់អឺរ៉ូបានថ្លៃ១២ភាគរយគិតចាប់តាំងពីដើមឆ្នាំ២០២២ និងនៅទីបំផុតមកនៅស្មើប្រាក់ដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២ គឺមួយអឺរ៉ូ ដូរបានមួយដុល្លារកាលពីថ្ងៃអង្គារទី១២កក្កដា។ការធ្លាក់ថ្លៃនេះអាចបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅពេលអឺរ៉ុបព្យាយាមពឹងលើប្រេងនិងហ្គាសរុស្ស៊ីកាន់តែតិចទៅដែលនាំអោយមានការបារម្ភអំពីវិបត្តិថាមពលមួយ។
កាលពីថ្ងៃអង្គារប្រាក់អឺរ៉ូនិងដុល្លារមានតំលៃស្មើគ្នាជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០២
មុនសង្គ្រាម អឺរ៉ុបទទួលហ្គាសរុស្ស៊ីប្រមាណ៤០ភាគរយឆ្លងតាមបំពង់បង្ហូរហ្គាសរុស្ស៊ី ភាគច្រើនតាមបំណងបង្ហូរណត ស្ទ្រីម ទីមួយ(Nord Stream 1)។ឥឡូវNord Stream 1បានបិទដប់ថ្ងៃដើម្បីធ្វើការថែទាំនិងជួសជុលប្រចាំឆ្នាំ តែពួកមន្ត្រីអឺរ៉ុបបារម្ភថាបំពង់បង្ហូរថាមពលនេះនឹងមិនបើកឆាប់ៗនេះទេដោយសារតែសង្គ្រាម។
សូមបញ្ជាក់ថា បំពង់បង្ហូរហ្គាសនេះស្ថិតនៅក្រោមសមុទ្របាល់ទិចនិងនាំហ្គាស៥៥លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់អាល្លឺម៉ង់ ដែលបន្ទាប់មកបែងចែកវាទៅកាន់បណ្តាប្រទេសអឺរ៉ុបដទៃទៀត។
Nord Stream 1បានបិទដប់ថ្ងៃដើម្បីធ្វើការថែទាំនិងជួសជុលប្រចាំឆ្នាំ តែពួកមន្ត្រីអឺរ៉ុបបារម្ភថាបំពង់បង្ហូរថាមពលនេះនឹងមិនបើកឆាប់ៗនេះទេដោយសារតែសង្គ្រាម
កាលពីថ្ងៃអង្គារប្រាក់អឺរ៉ូនិងដុល្លារមានតំលៃស្មើគ្នាជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០២ ជំរុញឡើងដោយការដំឡើងអត្រាការប្រាក់យ៉ាងគំហុករបស់ធនាគារកណ្តាលអាម៉េរិកនិងវិបត្តិថាមពលនៅអឺរ៉ុប។នៅមួយឆ្នាំមកនេះ ថ្លៃប្រាក់អឺរ៉ូបានចុះអស់១៥ភាគរយ មានន័យថាប្រជាជនអាម៉េរិកកាន់តែស្រួលចាយវាយលុយរបស់គេនៅពេលធ្វើដំណើរទៅអឺរ៉ុប។
ប្រាក់ដុល្លារបានឡើងថ្លៃហួសការរំពឹងទុក នៅពេលធនាគារកណ្តាលអាម៉េរិកដំឡើងអត្រាកាប្រាក់ដើម្បីដោះស្រាយអតិផរណា។
នៅមួយឆ្នាំមកនេះ ថ្លៃប្រាក់អឺរ៉ូបានចុះអស់១៥ភាគរយ
រុស្ស៊ីកាលពីពេលថ្មីៗបានកាត់បន្ថយការបញ្ជូនហ្គាសទៅកាន់អឺរ៉ុបចំនួន៦០ភាគរយ នាំអោយបណ្តាប្រទេសដែលកំពុងដាក់ទណ្ឌកម្មរុស្ស៊ីស្គាល់រសជាតិបំរាមនាំចូលថាមពលរបស់រុស្ស៊ី។
ថ្លៃហ្គាសអឺរ៉ុបក៏រងឥទ្ធិពលពីកូដកម្មនៅបណ្តាទីតាំងបូមប្រេងធំៗរបស់ន័រវេសផងដែរ។
ន័រវេស ឥឡូវជាប្រទេសផ្គត់ផ្គង់ហ្គាសធំបំផុតទីពីរទៅកាន់សហភាពអឺរ៉ុបបន្ទាប់ពីរុស្ស៊ី ដោយបង្ខំអោយរដ្ឋាភិបាលន័រវេសត្រូវចូលធ្វើអន្តរាគមន៍បញ្ឈប់កូដកម្ម៕