​ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នៅវេលា​ព្រឹក​ព្រលឹម ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០២ អាជ្ញាធរខេត្ត​ព្រះសីហនុ សម្រេច​ឲ្យ​រថយន្ត​តូចធំ អាច​ដំណើរការ​ឆ្លងកាត់ បានជា​ធម្មតា វិញ​ហើយ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង បាន​ស្រក​ចុះ អស់ពី​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច ស្ពាន​ស្ទឹង​សំរោង ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ចំណែក​ធាតុអាកាស នៅមាន​ភ្លៀង រលឹម​នៅឡើយ​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថាៈ មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ អញ្ជើញ​ពិនិត្យ​ស្ថានភាព ដោយផ្ទាល់ ពេល​បើក​ចរាចរណ៍​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១៣ កក្កដា នេះ ជាមួយនឹង​ការតាមដាន​ស្ថានភាព​ធាតុអាកាស​បន្ត ៕/V​