ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច បាន​បញ្ជូន ជនសង្ស័យ ជា​ជន​ជាតិចិន ១១​នាក់​និង​វត្ថុតាង មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ តាម​នីតិវិធី ដែល​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន ជាង​១,៨០​តោន សារធាតុ​គីមី ជាង​២៧៦​តោន​។

​សូម​រំលឹកថា អនុវត្តតាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ ប្រឆាំង​បទល្មើស​គ្រឿងញៀន គឺ​ចាប់ពី​ថ្ងៃទី ៤ ដល់ ៩ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដា​រិ​ទ្ធ​. លោក វរសេនីយ៍ឯក ម៉ាក់ សេរី​វ​ឌ្ឍ​នា​. លោក វរសេនីយ៍ទោ ថៃ រិទ្ធី​រក្ស នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ហុង វណ្ណា​រិ​ទ្ធ នាយការិយាល័យ (​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ​គយ ប្រចាំការ​នៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ស្វាយរៀង ព្រៃវែង និង​ខេត្តកណ្តាល សម្របសម្រួល​ដោយ​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហោ លី​ណា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​.​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំ​ដូង​ខេត្តស្វាយរៀង និង​លោក ចាន់ វណ្ណ​: ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ។

​សូមបញ្ជាក់ថា សមត្ថកិច្ច​ជំនាញ បាន​បើក​ការស៊ើបអង្កេត អស់​រយៈពេល​ជាង ៣​ខែ លុះដល់ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រតិបត្តិការ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែច្នៃ​ផលិត ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​គីមី​ផ្សំ ចំនួន ១២ គោលដៅ​ផ្សេងៗ​គ្នា ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ៧​គោលដៅ ខេត្តស្វាយរៀង ២​គោលដៅ ខេត្តព្រៃវែង ១​គោលដៅ ខេត្តកណ្តាល ២​គោលដៅ ក្នុងនោះ​មាន ទីតាំង​កែច្នៃ ផលិត​១​ទីតាំង និង​ស្តុក​ទុក​ចំនួន ៦​ទីតាំង រួមមាន​:

​ទីតាំង​ទី​១: នៅ​ចំណុច ផ្លូវលំ ភូមិ​ព្រៃ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។ ទីតាំង​ទី​២: នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។ ទីតាំង​ទី​៣: នៅ​ចំណុច ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង (​ឃ្លាំង​ស្តុក​សារ​ញៀន​កេ​តា​មីន​)​។ ទីតាំង​ទី​៤: នៅ​ចំណុច ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង (​រោងចក្រ​កែច្នៃ ផលិត កេ​តា​មីន​)​។ ទីតាំង​ទី​៥: នៅ​ចំណុច ផ្លូវ​ក្លោងទ្វា​វត្ត​ដឹក​ដា ស្ថិតក្នុង​ភូមិ​ស្ទឹង​ស្លោ​ត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។ ទីតាំង​ទី​៦: នៅ​ចំណុច ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​កំបូល សង្កាត់​កំបូល រាជធានី​ភ្នំពេញ (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។ ទីតាំង​ទី​៧: នៅ​ចំណុច កំពង់​ផែស្ងួត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​កុង​ទឺ​ន័​រ ផ្ទុក​សារធាតុ​គីមី​)​។

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ជា​បុរស​ជនជាតិ​ចិន ចំនួន ១១ នាក់ រួមមានៈ ១-​ឈ្មោះ WU YI LIN អាយុ ២៤​ឆ្នាំ (​ចិនតៃវ៉ាន់​),
២-​ឈ្មោះ JI ZHONG JUN អាយុ ៤១​ឆ្នាំ​, ៣-​ឈ្មោះ WANG CHUAN QIAO អាយុ ៣៨​ឆ្នាំ​,
៤-​ឈ្មោះ LI BIN YANG អាយុ ៤២​ឆ្នាំ​, ៥-​ឈ្មោះ CAI FENG FENG អាយុ​៣៥​ឆ្នាំ​, ៦-​ឈ្មោះ WANG PING អាយុ ៦១​ឆ្នាំ​, ៧-​ឈ្មោះ WANG XUN HUI អាយុ ៤៥​ឆ្នាំ​, ៨-​ឈ្មោះ CAI LIANG អាយុ ៤៩​ឆ្នាំ​, ៩-​ឈ្មោះ XU JIAN អាយុ ៤៧​ឆ្នាំ​, ១០-​ឈ្មោះ LUO GUANG HUI អាយុ​៣៩​ឆ្នាំ និង ១១-​ឈ្មោះ LI WEN SHUO អាយុ ៤២​ឆ្នាំ​។

​នៅក្នុង​ការបង្ក្រាប់​បទ​ល្មើស​នេះដែរ សមត្ថកិច្ច​ជំនាញ បាន​ចាប់យក​វត្ថុតាង​ជាច្រើន មានដូចជាៈ របាយ​សារធាតុ​ញៀន កេ​តា​មីន ចំនួន ១​តោន ៨២៧ គ​.​ក្រ ៩៥២ ក្រាម​។ សារធាតុ​គីមី និង​គីមី​ផ្សំ ចំនួន ២៧៦​តោន ៧៤៩ គ​.​ក្រ​។ ឧបករណ៍ សម្ភារ​: គ្រឿងបន្លាស់ សម្រាប់​កែច្នៃ ផលិត​គ្រឿងញៀន​មួយចំនួនធំ​។ កេ​តា​មីន ទម្ងន់​សុទ្ធ​២១៨.៦២​ក្រាម​។ រថយន្ត ៨​គ្រឿង – ម៉ូតូ ៣​គ្រឿង – ទូរស័ព្ទដៃ ១៩​គ្រឿង – អចលនទ្រព្យ ចំនួន ៧​កន្លែង (​ខុន​ដូ ២, ឃ្លាំង​៤ , រោងចក្រ​ផលិត ១, ផ្ទះ​វីឡា ១ ) ។

​ក្រោយពី​បាន​សាកសួរ​រួចហើយ នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង មក​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕/V