ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ១២ ខែកក្កដា​ថា ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក (NYU)​បាន​ទទួល​ជោគជ័យ​ក្នុង​ការប្តូរ​​បេះដូង​ជ្រូក​កែ​ហ្សែ​ន​ទៅ​មនុស្ស​ស្លាប់​ខួរក្បាល​ពីរ​នាក់​ដោយ​រំកិល​មួយ​ជំហាន​ទៅ​ជិត​គោលដៅ​រយៈពេល​វែង​នៃ​ការប្រើប្រាស់​គ្រឿងក្នុង​ជ្រូក​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​សរីរាង្គ​មនុស្ស​សម្រាប់​ការ​វះ​​កាត់​ប្តូរ​។​

​ពួកគេ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា បេះ​ដូង​បាន​ដំណើរការ​ជា​ធម្មតា​ដោយ​គ្មាន​សញ្ញា​នៃ​ការបដិសេធ​ណាមួយ​ឡើយ​ក្នុងអំឡុងពេល​ពិសោធន៍​រយៈពេល​បី​ថ្ងៃ​ក្នុង​ខែមិថុនា​និង​​ខែកក្កដា​។​

​ការពិសោធន៍​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការស្លាប់​កាលពី​ខែ​មីនា​របស់​បុរស​អាយុ ៥៧ ឆ្នាំ​ម្នាក់​ដែល​មាន​ជំងឺ​បេះដូង​ដំណាក់កាល​ចុងក្រោយ ក្នុងនាម​ជា​មនុស្ស​ដំបូង​គេ ដែល​បាន​ទទួល​បេះដូង​ជ្រូក​កែ​ហ្សែ​ន​​នៅ​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន (Maryland)​កាលពី​ពីរ​ខែ​មុន​លោក​ស្លាប់ ។​

​មូលហេតុ​ដែល​បេះដូង​ថ្មី​របស់​គាត់​នៅ​ទីបំផុត​លែង​ដើរ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា NYU ទទួលបាន​បេះដូង​ពី​ជ្រូក​ដែល​ធ្វើ​វិស្វកម្ម​ដោយ​ក្រុមហ៊ុន Revivicor Inc​ហើយ​បាន​ពិនិត្យ​ពួក​វា​រកមើល​មេរោគ​ដោយ​ប្រើ​ពិធី​ការត្រួតពិនិត្យ​ប្រសើរ​ជាង​​មុន​។​

​បេះដូង​នេះ​មិន​បាន​បង្ហាញ​ភស្តុតាង​នៃ​មេរោគ​ជ្រូក​មួយ​ហៅថា Porcine Cytomegalovirus ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ឈាម​របស់​បុរស​នៅ​ម៉ា​រី​លែ​ន​និង​ប្រហែល​រួមចំណែក​ដល់​ការស្លាប់​​របស់គាត់​។ ជ្រូក​នេះ​មាន​ការកែហ្សែ​ន​ចំនួន​បួន​ដើម្បី​ទប់ស្កាត់​ការបដិសេធ​និង​ការលូតលាស់​សរីរាង្គ​ខុស​ប្រក្រតី និង​ការកែហ្សែ​ន​លើក​ទី​ប្រាំ​មួយដើម្បី​ជួយ​ការពារ​ភាព​មិន​ស៊ីគ្នា​រវាង​ជ្រូក​និង​មនុស្ស​៕

ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក (NYU) បាន​ទទួល​ជោគជ័យ​ក្នុង​ការប្តូរ​បេះដូង​ជ្រូក​កែ​ហ្សែ​ន​ទៅ​មនុស្ស​ស្លាប់​ខួរក្បាល​ពីរ​នាក់​