ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ បុរសម្នាក់នៅខេត្តដុងណៃ (Dong Nai) ភាគខាងត្បូងបានស្លាប់កាលពីថ្ងៃអង្គារទី១២កក្កដា ពោលគឺពីរថ្ងៃបន្ទាប់ពីត្រូវស្តេចពស់វែកចឹក ដែលគាត់ចាប់បានដោយដៃទទេ។
គ្រួសាររបស់គាត់បាននិយាយថា បុរសអាយុ ៥៧ ឆ្នាំដែលគេមិនបញ្ចេញឈ្មោះនេះ កំពុងជួយអ្នកជិតខាងរបស់គាត់ចាប់ពស់ ដែលគាត់គិតថាមិនមានពិស។ បុរសទាំងនោះបានព្យាយាមចាប់ពស់ ព្រោះខ្លាចវាស៊ីសត្វចិញ្ចឹមរបស់ពួកគេ។
បន្ទាប់ពីពស់បានលូនចូលក្នុងរន្ធក្នុងទីធ្លារបស់គាត់ បុរសនោះក៏ជីកកន្លែងនោះ ហើយចាប់ពស់ដោយដៃរបស់គាត់។ វាចឹកគាត់ពេលគាត់ព្យាយាមដាក់វាក្នុងបាវ។
បុរសនោះមិនបានទៅមន្ទីរពេទ្យភ្លាមៗនោះទេ ទោះជាបានដឹងពីភាពធ្ងន់ធ្ងរនៃការចឹកនេះ បន្ទាប់ពីដៃរបស់គាត់បង្ហាញសភាពខ្មៅជាំដែលអំឡុងពេលនោះគឺពិសពុលបានធ្វើឱ្យខូចសរីរាង្គជាច្រើនរួចទៅហើយ។
ស្ថានភាពរបស់គាត់មិនបានធូរស្រាលដោយការលាងឈាមនៅមន្ទីរពេទ្យនោះទេ ដូច្នេះគាត់ត្រូវបានបញ្ជូនទៅដេកស្លាប់នៅផ្ទះ។ ក្រោយមក ពស់នេះត្រូវបានអ្នកស្រុកចាប់ហើយសម្លាប់ចោលតែម្តង៕
បុរសអាយុ៥៧ស្លាប់ដោយសារចាប់ពស់ដោយដៃទទេនៅវៀតណាមកាលពីថ្ងៃអង្គារ ហើយពស់នេះត្រូវបានអ្នកស្រុកចាប់ហើយសម្លាប់ចោលតែម្តង