​ដោយ​៖​រ៉ា​ម៉ន​/​ព្រះវិហារ​៖ រថយន្ត​ចំនួន​៣​គ្រឿង ត្រូវបាន​ក្រុមការងារ​ស្ថានីយ៍​ថ្លឹង​រថយន្ត​អចល័ត អូរ​ពោ​ធី​–​ព្រះវិហារ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ធ្វើការ​ឃាត់ ដើម្បី​ផាកពិន័យ ផ្ទេរ​ទំនិញ​ដែល​លើស​ចេញ ក្រោយពី​ត្រួត​ពិនិត្យឃើញថា បាន​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ មាន​ដឹក​ថ្ម​ម៉ាប ដឹក​ខ្សាច់​និង​ដឹក​ដំឡូង​។​
លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានអោយដឹងថា​ដោយ​អនុវត្ត​ទៅតាម​ច្បាប់ រថយន្ដ​ទាំង​០៣​គ្រឿង​ខាងលើនេះ ត្រូវបានធ្វើ​ការផាកពិន័យ ផ្ទេរ​ទំនិញ​ដែល​លើស​ចេញ​នឹងធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​តទៅទៀត​។​

លោក សំ លាង​ទ្រី បាន​អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​អោយចូល​រួម​ថែរក្សា​ផ្លូវថ្នល់​ទាំងអស់គ្នា ដើម្បី​ជា​ប្រយោជន៍​ឱ្យ​ការប្រើប្រាស់​ថ្នល់​បានយូរ​អង្វែង ដោ​យម​ញ្ឈ​ប់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​គ្រប់​ប្រភេទ​៕​.mara