​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​ឆ្លងកូវី​ដ​១៩​នៅ​កូរ៉េ​ខាងត្បូង​បាន​ហក់​ឡើងលើ​៤០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ជា​លើកដំបូង​ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ​ដោយ​រដ្ឋាភិបាល​បាន​ព្រមាន​អំពី​កំណើន​នៃការឆ្លង​​ដល់​ទៅ​ប្រាំ​ដង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។​

​នាយករដ្ឋមន្ត្រី ហា​ន់ ឌុ​ក​-​ស៊ូ (Han Duck-soo)​បាន​ប្រាប់​កិច្ចប្រជុំ​ក្រុម​ឆ្លើយតប​កូវី​ដ​១៩​ថា « ការឆ្លង​ប្រចាំថ្ងៃ​អាច​កើនឡើង​ដល់​ទៅ​២០០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​រវាង​ពាក់កណ្តាល​ខែ​សីហា​និង​ចុង​​ខែ​កញ្ញា​»​។​

​ការឆ្លង​៤០.២៦៦​នាក់​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា តំណាង​អោយ​កំណើន​៨​ភាគរយ​ពី​ចំនួន​ឆ្លង​កាល​ពី​មួយ​ថ្ងៃ​មុន​និង​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុតគិត​ចាប់តាំងពី​ថ្ងៃ​១១ ឧសភា ដែល​ពេល​​នេះ​មនុស្ស​៤៣.៩០៨​នាក់​បាន​ឆ្លង​។​

​ការ​ឆ្លងកូវី​ដ​១៩​មួយថ្ងៃ​២០០.០០០​នាក់​ត្រូវបាន​គេ​សង្កេតឃើញ​ចុង​ក្រោយ​កាលពី​ខែ​មេសា​។​

​លោក​ហាន់​បាន​និយាយថា មនុស្ស​ក្នុង​វ័យ​៥០​ឆ្នាំ​ប្លាយ​និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​នឹង​ក្លាយជា​មុខសញ្ញា​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទីពីរ​។​រហូតមកទល់​ពេលនេះ មាន​តែ​មនុស្ស​វ័យ​៦០​ឆ្នាំ​និង​លើ​នេះ​ដែល​​មាន​សិទ្ធិ​ចាក់​ដូសទី​ពីរ និង​ក្រុម​មនុស្ស​ប្រភេទ​នេះ​ត្រឹមតែ​៣២​ភាគរយ​ប៉ុណ្ណោះ​បាន​ចាក់​ដូសទី​បួន​។​

​កូរ៉េខាងត្បូង​កាលពី​ខែ​ឧសភា​បាន​ដក​ចេញការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩​មួយចំនួនធំ រួម​មាន​ការ​ពាក់​ម៉ាស់​នៅ​ក្រៅ​ផ្ទះ នៅពេល​ចំនួន​ឆ្លង​ធ្លាក់ចុះ​ក្រោយ​ឡើង​ដល់​កំពូល​ជាង​៦០០.០០០​នាក់​ក្នុង​មួយថ្ងៃ​​នៅ​ពាក់កណ្តាល​ខែ​មីនា​។​

​លោក​ហាន់​បាន​និយាយថា រដ្ឋាភិបាល​មិន​មាន​ផែនការ​ធ្វើការ​រឹតបន្តឹង​សាជាថ្មី​ភ្លាមៗ​ទេ​តែ​ក៏​មិន​ច្រាន​ចោល​លទ្ធភាព​ដែរ​បើ​សភាពការណ៍​កូវី​ដ​១៩​មាន​«​ការប្រែប្រួល​ខ្លាំង​»​ហើយ​ការធ្វើ​ចត្តា​ឡី​ស័ក​ប្រាំ​​ពីរ​ថ្ងៃ​សំរាប់​អ្នក​កើតកូ​វីដនៅ​រក្សាទុក​ដដែល​៕

កូរ៉េខាងត្បូងកាលពីខែឧសភាបានលុបចោលការពាក់ម៉ាស់ជាកាតព្វកិច្ចក្រោយចំនួនឆ្លងថយចុះ

​នាយករដ្ឋមន្ត្រី ហា​ន់ ឌុ​ក​-​ស៊ូ ព្រមាន​អំពី​កំណើន​ឆ្លងកូវី​ដ​១៩​ដល់​ទៅ​ប្រាំ​ដង​