ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ទីផ្សាលំនៅដ្ឋានសមរម្យ ត្រូវបានយកមកបង្ហាញជូនមន្ត្រីថ្នាក់ដឹកនាំ និងវិស័យឯកជនដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ។ការបង្ហាញនេះធ្វើឡើងនារសៀលថ្ងៃទី ១២ កក្កដា ២០២២។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធផលនៃការស្រាវជ្រាវអំពីទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជា ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការដោយសាជីវកម្មហិរញ្ញវត្ថុអត្តរជាតិ (IFC) ក្រោមវត្តមានចូលរួមពី លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកដ្ឋានលំនៅដ្ឋាន លោកវិស្វករ លី សារី អភិបាលរងខេត្ត អ្នកស្រី លូលូ បាក់លាហ្កាន មន្ត្រីវិនិយោគជាន់ខ្ពស់នៃ សាជីវកម្មហិរញ្ញវត្ថុអត្តរជាតិ (IFC) (Ms LuLu S.Baclagon,) និងមន្ត្រីតំណាងមន្ទីរស្ថាប័នចំណុះរដ្ឋបាលខេត្ត និងក្រុងប៉ោយប៉ែត ក្រុមហ៊ុនឯកជន ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ។
លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖រារាជរដ្ឋាបាល និងក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរពីការរៀបចំរចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រពន្ធ័លូ ទឹកស្អាតនិងអគ្គិសនី ពិសេសលំនៅដ្ឋានសមរម្យសម្រាប់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដែលទាមទាឱ្យវិស័យឯកជន ដោយឡែកក្រុមហ៊ុនអចលនទ្រព្យចូលរួម។
លោកវិស្វករ លី សារី បន្តទៀតថា សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី៖លទ្ធផលនៃការស្រាវជ្រាវអំពីទីផ្សារលំនៅឋានតម្លៃសមរម្យនៅកម្ពុជា និងយកមកបង្ហាញដល់សិក្ខាកាម ដើម្បីរៀបចំលំនៅក្នុងមូលដ្ឋានអោយស្របតាមច្បាប់ និងដើម្បីធានាបានការរស់នៅរបស់ពលរដ្ឋប្រកបដោយសុខដមរម្យនា។
ចំណែកលោក បេងហុង សុជាតិ ខេមរ៉ូ មានប្រសាសន៍ថា៖ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងទទួលបានធាតុសំខាន់ៗ បន្ថែមទៀត។ពោលគឺបន្ទាប់ពីការចុះពិនិត្យសិក្សាជាក់ស្ដែង ដើម្បីជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប ព្រមទាំងគ្រួសារងាយរងគ្រោះ បន្ទាប់ពីប្រទេសយើងបានស្ងប់ពីមេរោគជំងឺកូវីដ១៩។
លោក បេងហុង សុជាតិ ខេមរ៉ូ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមយកចិត្តទុកដាក់លើបទបង្ហាញរបស់រមន្ត្រីជំនាញ ព្រមទាំងចូលរួមទាំងចំនុចខ្លាំងនិងចំណុចខ្សោយ ក្នុងការអនុវត្តការងារលំនៅឋាននាពេលកន្លងមក សំដៅរួមចំណែកកែលំអ និងបំពេញបន្ថែម អោយការអនុវត្តលំនៅដ្ឋានតម្លៃសមរម្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕សរន.mara