ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្សារ​បន្លែ ផ្លែឈើ និង​ការស្តារ​ប្រឡាយ នៅ​លេ​ី​ប្រឡាយ​បឹង​សាឡាង ស្ថិត​ក្នុងភូមិ​៣ និង​ភូមិ​៧ សង្កាត់​បឹង​សាឡាង​។​

​មន្ត្រី​ជំនាញ បានឱ្យដឹងថាៈ មកដល់ពេលនេះ ជា​លទ្ធផល ការស្ថាបនា​សំណង់​ផ្សារ បាន​ប្រវែង ២៧០ ម៉ែត្រ និង​ម្ខាង​ទៀត បាន​ប្រវែង ៧០ ម៉ែត្រ​។ ក្រុមហ៊ុន​វិនិយោគ នៅតែ​បន្ត​ដឹក​ដី​ចេញពី​ការដ្ឋាន ដេ​ី​ម្បី​បេ​ី​ក​មុខទឹក​ហូរ​បាន​លឿន​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ សង្កាត់​បឹង​សាឡាង បន្ត​ជួយ​ចុះ​ពិនិត្យ​ការងារ ការស្ថាបនា​ផ្សារ​បន្លែ ៕/V​