ដោយៈតារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារវិស័យទេ សចរណ៍នៅសណ្ឋាគារសុខាភ្នំពេញ ។

ក្រសួងទេសចរណ៍និងប្រតិបត្តិករទេសចរ ណ៍នៅកម្ពុជាបានបើកសន្និបាតរួមគ្នាមួយដើម្បីបូកសរុបការងារទេសចរណ៍បូកសរុបផែនការស្តារនិងលើកស្ទួយវិស័យទេសចរ ណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ឆ្នាំ២០២២និងលើកទិសដៅផែន ការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២(ឆមាសទី២ឆ្នាំ២០២២ -២០២៣)។

សន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី១២ និង ១៣ ខែកក្កដា ឆ្នាំ២០២២នេះមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍បានជជែកនិងពិភាក្សាគ្នាលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។ ជាពិសេសវិបត្តិនិងបញ្ហាដែលបានកើតមានចំពោះវិស័យទេសចរណ៍ដែលបានកើតមានក្នុងវិបត្តិកូវីដ ១៩។ក្នុងសន្និបាតក៏បានពិភាក្សាដាក់ចេញនូវយន្តការផ្សេងៗដើម្បីជាកាលានុវត្តន៍ភាពសម្រាប់វិស័យទេសចរណ៍ចំពោះមុខភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩។

តាមរបាយការណ៍ដែលបានបង្ហាញក្នុងអង្គសន្និបាតនេះបានឱ្យដឹងថារយៈពេលប្រមា ណ៦ខែដើមឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់កើនឡើង៣៩៤ %ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ថយចុះ-៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ (មុនវិបត្តិ) ដោយភាគច្រើនមកពីប្រភពទីផ្សារវៀត ណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តា លី សិង្ហបុរី និងឥណ្ឌា។

ក្នុងរយៈពេលដូចគ្នានេះកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧ លាននាក់ក្នុងនោះទេសចរជាតិមានប្រមាណ ៦.៣៣ លាននាក់កើនឡើង២១៩% និងទេសចរបរទេសផ្ទៃក្នុងមានប្រមាណ ៦៨ម៉ឺននាក់ កើនឡើង ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេស ចរអន្តរជាតិក្នុងរង្វង់ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ ២ លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុ ជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។

ក្នុងសន្និបាតនេះក៏មានការវាយតម្លៃថាយ៉ា ងហោចណាស់កម្ពុជាត្រូវចាំដល់ឆ្នាំ ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ ២០១៩ ដែលមិនទាន់មាន វិបត្តិជំងឺកូវីដ១៩ រីករាលដាល។ ទាំងនេះគឺដោយសារសម្ពាធពីកត្តាខាងក្រៅមួយចំនួ នដែលយើងកំពុងជួបនោះមានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ ៗលទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោល នយោបាយគ្មានកូវីដ-១៩ (Zero- COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែនឥទ្ធិ ពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណា ចទិញគឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់ មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និង ផ្លូវ ទឹក។ម្យ៉ាងទៀតការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោ លដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នានិងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំ ណើររបស់ទេសចរជាសកលផងនោះក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ៕