ដោយ:សុខុម/រតនគិរី​៖ អគ្គិភ័យបានឆេះផ្ទះអស់ចំនួនពីរខ្នងកាលពីរសៀល​ ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២២​ ស្ថិតនៅក្នុងភូមិ ៧មករាសង្កាត់ឡាបានសៀក កក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទាំងពីរខ្នងដែលឆេះនោះគឺផ្ទះទី១​ មានទំហំ ៥គុណ២០​ មម៉ែត្រប្រភេទ ថ្មក្រោម ឈេីលើ ដំបូលប្រក់ស័ង្កសីម្ចាស់ផ្ទះឈ្មោះ ជារ៉ន មុខរបរមន្ត្រីរាជការ​ ។ផ្ទះទី២ មានទំហំនិងប្រភេទថ្មដូចផ្ទះទីមួយដែរ និងម្ចាស់ផ្ទះឈ្មោះ​ ហេង​ លី មុខរបរ​ បុគ្គលិកក្រុមហ៊ុន។

នៅក្នុងហេតុការណ៍នោះកម្លាំងការិយាល័យជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរីបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនប្រាំគ្រឿង​អន្តរាគមន៍បាញ់ពន្លត់ទេីបភ្លើងរលត់ទាំងស្រុងនៅម៉ោងជាង៦ល្ងាចថ្ងៃដដែល។

ករណីអគ្គិភ័យនេះ មិនប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ក៏ប៉ុន្តែសម្ភារៈខូចខាតផ្ទះទី១​ ឆេះ​អស់​ ៦០ភាគរយនិងផ្ទះទី២ឆេះអស់ទាំងស្រុង​មានការចូលរួមពីប្រជាពលរដ្ឋនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជួយយកសម្ភារៈបានមួយចំនួនធំ។
ចំពោះមូលហេតុខាងលើដាក់​ការ​សន្និដ្ឋាន​ដំបូងថាជាករណីឆ្លងចរន្តអគ្គិសនីនឹងកំពុង​បន្ត​ការ​ស្រាវជ្រាវ​៕សរន