ដោយៈ សុខុម / ក្រចេះ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកឆ្លូង ស្ទាក់បង្ក្រាប រថយន្តដឹកឈើល្មើសច្បាប់ បានចំនួន ២គ្រឿង ដោយរថយន្តនេះ បើកចេញពី ខេត្តស្ទឹងត្រែង នាវេលាទៀបភ្លឺ តាមផ្លូវជាតិលេខ 73A ឆ្លងកាត់ស្រុកឆ្លូង ត្រង់ចំណុចឃុំព្រែកចំឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆ្លូង បានឱ្យដឹងថាៈ រថយន្តសាំយ៉ុង ចំនួន ២គ្រឿង ដែលកម្លាំងកង រាជអាវុធហត្ថ បង្ក្រាបបញ្ជូនមក ជំនាញបាលព្រៃឈើ មានឈើចំនួន ៨២ ដុំ ទាំងតូចទាំងធំ គឺប្រភេទឈើសុក្រំ។
បច្ចុប្បន្ន រថយន្តដឹកឈើ ត្រូវបានរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ខេត្តក្រចេះ៕/V-PC