​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រ៉ា​ហ៊ីម ស្ទើ​លីង (Raheem Sterling) បាន​ត្រឡប់មក​ផ្ទះ​វិញ​បន្ទាប់ពី​ផ្ទេរ​ពី​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​ទៅ​កាន់​ទីក្រុង​ឡុងដ៍ ដោយ​ចុះ​ហត្ថលេខា​ជាមួយ​តោ​ខៀវ Chelsea ក្នុង​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​។​

​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​បញ្ចប់​ការ​ស្នាក់​នៅ​រយៈពេល​ប្រាំពីរ​ឆ្នាំ​នៅ​ក្រុម​មេឃ​ខៀវ Manchester City​ខណៈ​រូបគេ​ចូលរួម​ជាមួយ​គូប្រជែង Premier League​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​​ទី​១៣​កក្កដា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន PA និយាយថា ក្រុម​តោ​ខៀវ​បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន ៤៧,៥ លាន​ផោន​ដើម្បី​ទិញ​យក​ស្ទើ​លី​ង ដែល​បាន​ឈ្នះ​ពានរង្វាន់​លី​ក​ចំនួន ៤​ក្នុងអំឡុង​អាជីព​ដ៏​ជោគជ័យ​នៅ​​ឯ​កីឡដ្ឋាន Etihad ។​

Chelsea បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ទិញ​នេះ​ពី​ជំរំ​ហ្វឹកហាត់​មុន​បើក​រដូវ​កាល​របស់​ពួកគេ​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​ស្ទើ​លីង​ត្រៀមខ្លួន​ចូលរួម​ក្នុង​ក្រុម​។​

​កីឡាក​រវ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​វេបសាយ​ផ្លូវកា​ររបស់​ក្លិប​ថា “​ជាដំបូង វា​ជា​ការរីករាយ​ដែល​បាន​មក​ទីនេះ​។ ខ្ញុំ​ពិត​ណាស់​សម្រេច​សមិទ្ធិផល​ច្រើន​ណាស់​ក្នុង​អាជីព​របស់​ខ្ញុំ​រហូតមក​ទល់​ពេល​នេះ ប៉ុន្តែ​នៅ​មាន​រឿង​ច្រើន​ទៀត​ត្រូវ​សម្រេចបាន ហើយ​ខ្ញុំ​ពិតជា​ទន្ទឹង​រង់ចាំ​ធ្វើ​វា​នៅ​ក្នុង​ឯកសណ្ឋាន Chelsea ក្រោម​ការដឹកនាំ​របស់​របស់​លោក​ថូ​ម៉ាស ធូ​ខល់ (Thomas Tuchel)”​។​

“​ទីក្រុង​ឡុង​ដ៍​គឺជា​ផ្ទះ​របស់​ខ្ញុំ​និង​ជា​កន្លែង​ដែល​អ្វីៗ​ទាំងអស់​បាន​ចាប់ផ្តើម​សម្រាប់​ខ្ញុំ​ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ឥឡូវ​នេះ​ដែល​ខ្ញុំ​មានឱកាស​លេង​នៅ​ចំពោះមុខ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​រៀង​រាល់​សប្តាហ៍​​នៅ​កីឡដ្ឋាន Stamford Bridge​។ ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​ជួប​អ្នកគាំទ្រ​នៅ​ទីនោះ​ឆាប់ៗ​”៕

​ស្ទើ​លី​ងចុះ​កុងត្រា​៥​ឆ្នាំ​ជា​មួយ Chelsea​