​ឈប់​ពីមុខ​របរ​បើក​សង្វៀន​ជល់​មាន់មក​កាប់​រណ្តៅ​យក​ដី​លក់​ម្តង​

1328
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រណ្តៅ​កាប់​កាយ​ខ្សាច់​និង​រណ្តៅ​ដី​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹង​ធំ​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​បងប្អូន ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អះអាងថា​ជា​រណ្តៅ​កាប់​កាយ​យក​ខ្សាច់​និង​រណ្តៅ​កាប់​ដី របស់លោក​លាន​អា​ព្រី​ល​គីនីន​អតីត​ជា​ពិធីករ​បាន​ផ្លាស់ប្តូរ​នូវ​មុខរបរ​បើក​សង្វៀ​ន​ជល់​មាន់មក​ប្រឡូក​ក្នុង​ការងារ​កាប់​ខ្សាច់​កា​យ​ដី​លក់​វិញ​ម្តង ។​

​ប្រជាពលរដ្ឋ​បានលើកឡើង​និង​កោតសរសើរ លោក គីនីន មានគំនិត ខិតខំ​បង្កើត​មុខរបរ ថ្មីៗ កន្លងមក លោក បើក​របរ​បើក​សង្វៀន​ដ៏​ធំ​មួយ ប្រជល់មាន់ នៅក្នុង​ភូមិ​អន្លង់​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ត្រូវបាន កម្លាំង​សមត្ថកិច្ច​ចុះ​ចុះបង្ក្រាប ។ ជុំវិញ​មុខរបរ ខាងលើ ជួប​ជាមួយ​លោក គីនីន កន្លងមក លោក​បាន​ប្រាប់ថា លោក​លាឈប់ បង្កើត​មុខរបរ​ណា ដែល​ល្មើសច្បាប់ ខុសច្បាប់​ទៀតហើយ​។

ក៏ប៉ុន្តែ​ការលាឈប់ មុខរបរ​ខុសច្បាប់ របស់លោក បញ្ឈប់​បើក​សង្វៀន​ប្រជល់មាន់ លោក​មក​បើក របរ កាប់​ដី កាយ បូម​ខ្សាច់ រណ្តៅ​ដ៏​ជ្រៅ ក្នុង​សង្កាត់​បឹង​ធំ និង​បន្ត កាប់​រណ្តៅ​ដី​ថ្មី​មួយទៀត នៅក្នុង សង្កាត់​បឹង​ធំ នោះដែរ ។​​មុខរបរ កាប់ កាយ​រណ្តៅ ខ្សាច់ និង​រណ្តៅ ដី របស់លោក លាន អា​ព្រី​ល​គីនីន បើតាម​ប្រជាពលរដ្ឋ មិនដឹងថា មានច្បាប់ ឬ​អត់​ច្បាប់​នោះទេ​។​

តែ ពិតជា មាន​មែន រណ្តៅ​ខ្សាច់ រណ្តៅ​ដី នៅក្នុង​ភូមិសាស្ត្រ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ។ សកម្មភាព​ទាំងនេះ បើ​គ្មាន​ការអនុញាត​ពី​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ ក៏​មិនអាច លោក​គី នី​ន កាប់​ដី កាយ​ខ្សាច់​លក់ បានដែរ ។​

​តែ​ទោះជា​យ៉ាងណាក្តី កន្លងមក លោក​គីនីន ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក លោក ឈប់ រក ឈប់​បង្កើត​មុខរបរ​ណា​ខុសច្បាប់​ហើយ លោក រកតែ​មុខរបរ​ណា​ស្របច្បាប់ តែ​ចំពោះ រណ្តៅ ដី រណ្តៅ​ខ្សាច់ របស់លោក មានច្បាប់ ឬ​អត់​ច្បាប់ មិនទាន់​ដឹង​ឡើយ ៕S/

​ឈប់​ពីមុខ​របរ​បើក​សង្វៀន​ជល់​មាន់មក​កាប់​រណ្តៅ​យក​ដី​លក់​ម្តង​

ទីតាំងផ្សាយពាណិជ្ជកម្ម