ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​បរិវេណ​សាលា​បុណ្យ ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ៨​និង​២៥ នាទី​យប់ ថ្ងៃទី​១៣ ខែកក្កដា ២០២២​។​

​មិនទាន់មាន​នរណាម្នាក់ ស្គាល់​អត្តសញ្ញាណ​ស​ពបុ​រស​នោះ​នៅឡើយ​ទេ ប៉ុន្តែ បុរស​នោះ មាន​អាយុ​ប្រហែល ៣០ ឆ្នាំ ។​

​តាម​ប្រភពព័ត៌មាន នៅ​មុនពេល​កើតហេតុ បានឱ្យដឹងថា កាលពី ពីរ បី​ថ្ងៃមុន បុរស​នេះ បានមក​ស្នាក់នៅ​សាលា​បុណ្យ ហើយ​នៅ​ថ្ងៃកើតហេតុ ស្រាប់តែ​ប្រជា ពលរដ្ឋ បានឃើញ​ជនរងគ្រោះ ដេកស្លាប់​ដោយមាន​សភាព​បែក ពពុះមាត់ ហើយក៏​រាយការណ៍ ជូន​សមត្ថកិច្ច​តែម្តង​។​

​បច្ចុប្បន្ន សព​តម្កល់​នៅក្នុង​វត្ត​ពោធិ៍ចិនតុង រង់ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ មក​ទទួលយក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕/V-PC