ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖នយោបាយ «សេរ៉ូកូវីដ» របស់ប្រទេសចិនក៏បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាផងដែរ,ក៏ប៉ុន្តែកម្ពុជាមានការយោគយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិនដើម្បី អនុវត្តន៍ការការពារកុំឱ្យមានការស្លាប់នៅក្នុងប្រទេសចិន ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ការបូកសរុបផែនការស្តារនិងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជាក្នុងនិងក្រោ យវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ទាក់ទិនជាមួយនិងការពារភាពខ្លួនអំពីសាធារណរដ្ឋប្រជាមានិតចិនទៅលើនយោបាយ«សេរ៉ូកូវីដ» យើងដឹងហើយថាប្រទេសនៅក្នុងតំបន់នេះមិនថាតំបន់អាស៊ីទេ តំបន់អឺរ៉ុប ក៏ត្រូវការទេសចរចិនដែរ ចិនមានទេសចរច្រើនជាងគេ ប៉ុន្តែនៅពេលដែល ចិនអនុវត្តនូវវិធានការ (សេរ៉ូកូវីដ)បានធ្វើឲ្យ មានការប៉ះពាល់ទៅលើការដឹកជញ្ជូន,ប៉ុន្តែធំជាងគេគឺទាក់ទងនឹងពលរដ្ឋចិនដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសនានា,កម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយសូន្យកូវីដរបស់ចិន,ប៉ុន្តែយើងក៏យោគយល់ចំពោះកិច្ចការរបស់ប្រជាជនចិនដើម្បីអនុវត្តការការពារខ្លួនកុំឱ្យមានការស្លាប់នៅក្នុងប្រទេសចិន» ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងការដាក់ទណ្ឌកម្មបានបង្កើតជាស្ថានភាពមិនច្បាស់លាស់នៃពិភពលោកនិងបង្កជាវិប ត្តិសេដ្ឋកិច្ច ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាកន្លងទៅកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនហើយធ្ងន់ធ្ងរជាងគេ គឺវិស័យទេសចរណ៍ឧស្សាហកម្មកសិកម្មនិងសេវាកម្មមួយចំនួន។ឥឡូវនេះបញ្ហាថ្មីក៏បានមកដល់ដែលអាចបំផ្លាញនូវវិស័យទេសចរណ៍នេះថែមទៀតនោះនៅត្រង់ថានោះគឺចាប់ផ្តើមពីសង្គ្រាមនិងទណ្ឌកម្មបានបង្កើតជាស្ថានភាពមិនច្បាស់លាស់នៃពិភពលោកមួយដែលបែកបាក់និងគ្មានសណ្តាប់ធ្នាប់ ។

សម្តេចបានបន្តថាបញ្ហាវាមិនមែនត្រឹមចេញពីសង្គ្រាមអ៊ុយក្រែននោះទេប៉ុន្តែក៏វាផ្តើមចេញពីទណ្ឌកម្មដែលបញ្ហាទណ្ឌកម្មនោះក៏បានបង្កើតឱ្យមានចលា ចលទីផ្សារនៅទូទាំងពិភពលោក។ការព្រមានជាបន្តបន្ទាប់ពី IMF មិនមែនគ្មានហេតុផលនោះទេកំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះជាបន្តបន្ទាប់អតិផរណានៅតាមបណ្តាប្រទេសគឺមានការ កើនឡើងបញ្ហានេះវាក៏ទាក់ទងជាមួយជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តាប្រទេស សំបុត្រយន្ត ហោះអាចនឹងឡើងថ្លៃមួយជាពីរ ហើយនោះហើយជាផលប៉ះពាល់ដែលអាច នឹងបង្កការរំខានដល់វិស័យទេសចរណ៍។ ប្រសិនបើប្រេងនៅតែបន្តឡើងថ្លៃបែ បនេះវិបត្តិសេដ្ឋកិច្ចសកលវាអាចកើតមានហើយវិស័យទេសចរណ៍អាចនឹងលំបាក ៕