អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ បន្ត​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​២៥​គ្រួសារ​រស់នៅ​សង្កាត់​បឹងទំពន់​ទី​២

1381
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ បន្ត​ផ្តល់​អំណោយ មនុស្សធម៌ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មាន​ទីពឹង អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ ២៥​គ្រួសារ មកពី​១១​ភូមិ ដែល​រស់នៅ​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៨ ។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទ ក្រហម ខណ្ឌមានជ័យ លោកស្រី ឃុន បុប្ផា ចៅ​រង​ទី​១​សង្កាត់​បឹងទំពុន​ទី​២ សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កាត់ លោក លោកស្រី មេភូមិ រួមទាំង សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​ខណ្ឌ និង​មានការ​ចូលរួម​ពី​សំណាក់ ព្រះគ្រូ ខាន់ សុវណ្ណ ចៅអធិការ​វត្ត​ដំបូក​ខ្ពស់ បាន​យក​អំណោយ មនុស្ស​ធ​ម៍ ជូន បងប្អូន​ប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មាន​ទីពឹង អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ ២៥ គ្រួសារ មកពី​១១​ភូមិ ដែល​រស់នៅក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ មានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ សុខ ទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចការ​សម្តេច​តែងតែ​ក្រើនរំលឹក ដល់​មន្ត្រី​អនុសាខា​អោយធ្វើ​យ៉ាងណា​ត្រូវយក​ទុកដាក់​ខ្ពស់បំផុត​ចំពោះ​ប្រជាពលរដ្ឋ​លើ​គ្រោះមហន្តរាយ ខ្យល់​កន្ត្រាក់ មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេ​ដ៍ ជំងឺអេដស៍ ដោយ​មិន ប្រកាន់​និន្នាកា​នយោបាយ​អ្វី​ឡើយ​ពោលគឺ : «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សំរាប់​មនុស្ស​គ្រប់ៗ​គ្នា »​។​

​ក្នុង​អំណោយ​មនុ​ស្សធ​ម៏​ដែល​ត្រូវ​ផ្តល់ជូន​ទាំង​២៥​គ្រួសារ​រួមមាន ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ១​បាវ . ទឹកត្រី ១​យ៉ួ​រ​. ទឹក​ស៊ី​អ៉ី​វ ១​យួរ​. ទឹក​សុទ្ធ ១​យួរ​.​មី ១​កេះ និង​គ្រឿង​សំភា​រះ ផ្ទះបាយ ១​ឈុត រួមទាំង​ថវិកា ២​ម៉ឺន​រៀល​ផងដែរ ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម