ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពណាស់ដោយនៅពេលជំងឺកូវីដ-១៩រាតត្បាតធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជាបានដើរលឿនមួយជំហាន,កម្ពុជាគឺជាប្រទេសដែល ជឿនលឿននៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ -១៩ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ការបូកសរុបផែនការស្តារនិងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជាក្នុងនិងក្រោ យវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១(២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះនៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋបានមានប្រសាសន៍ថា៖ «បញ្ហាឌីជីថលគឺជាបញ្ហាមួយដែលគេឃើញការជឿនលឿនឡើងនៅក្នុងសម័យកូវីដ,វាជាភ័ព្ធសំណាងរបស់កម្ពុជានិងពិភពលោកហើយដែលឌីជីថលដើរលឿនមួយជំហានមុនកូវីដមកដល់ ,ប្រសីនបើបញ្ហាអនឡាញមិនបានកើតមុនកូវីដទេ ប្រហែលពិភពលោក ត្រូវកាត់ផ្តាច់គ្នាជាកង់ៗ មិនអាចប្រជុំជាមួយ គ្នាបានទេ ។ ក៏ប៉ុន្តែនៅមុនពេលកូវីដមកដល់ធ្វើឲ្យបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាដើរលឿនមួយជំហានខ្ញុំអាចនិយាយដោយមោទនភាពថាកម្ពុជាជាប្រទេសដែលមានការជឿន លឿននៅក្នុងដំណាក់កាលកូវីដ១៩ តាមរយៈការជំរុញប្រើប្រព័ន្ធបច្ចេកវិទ្យា» ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖«អ្វីដែលជាគោលដៅខ្ញុំបានដាក់ចេញមុនពេលកូវីដមកដល់ ឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យាហោចណាស់ជុំវិញប្រព័ ន្ធទូរស័ព្ទគឺសម្រេចជោគជ័យអញ្ចឹងព្រោះពីនោះដាក់លក្ខខ័ណ្ឌថា​បើអ្នកឯងមិនចេះអាហ្នឹងទេគឺខ្ញុំមិនអាចតែងតាំងអ្នកឯងកាន់តំណែងទេ ព្រោះឲ្យមិនចាំបាច់ទៅណាឆ្ងាយទៅរៀនកុំព្យូទ័រទេទៅរៀនត្រឹមតែប្រព័ន្ធទូរស័ព្ទជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹងបានហើយចេះប្រើតែអាហ្នឹង។អីចឹងអាចទាក់ទងគ្នាតាមបណ្តាញដូចជា៖ Telegram, Viber, Line, Whatsapp, We Chat និងអាចធ្វើការប្រជុំតាមប្រព័ន្ធ Zoom ផងដែរ ។ ក្នុងនោះដែរការងាររបស់ក្រសួង-ស្ថាប័នមួយចំនួនក៏ត្រូវបានជំរុញឲ្យធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថលថែមទៀត» ។

សម្តេចតេជោបន្តថា៖នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដើម្បីផ្ទេរប្រាក់ទៅវិញទៅមកដែលមានភាពងាយស្រួជាង មុន។ ដូច្នេះ ត្រូវមានការគាំទ្រនិងពង្រឹងនូវវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ ដោយមិនត្រូវតែពង្រឹងនៅក្នុងទីជនបទនោះទេ ពោលគឺទីក្រុងក៏ត្រូវតែពង្រឹងផងដែរ ជាពិសេសទៅលើបញ្ហាសេវាទូរស័ព្ទ របស់ក្រុ​មហ៊ុននានាតែម្ដង។

ជាមួយគ្នានេះសម្តេចតជោនាយករដ្ឋមន្រ្តីក៏បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធខិតខំពង្រឹងពង្រីកការតភ្ជាប់បណ្តាញទូរស័ព្ទ និង អ៊ីនធើណែតឲ្យមានភាពរឹង មាំខាងសេវ៉ា សូម្បីនៅក្នង រាជធានីភ្នំពេញ និង ទៅតាមតំបន់ជនបទ ។ សម្តេចតេជោបន្តថាសូម្បីនៅតាមសណ្ឋាគារក្នុងរាជធានីភ្នំពេញសម្តេចមិនអាចប្រើសេវ៉ាអ៊ីនធើណែតរបស់សណ្ឋាគារបានទេ ។ សម្តេចតែងតែភ្ជាប់ទូរស័ព្ទរបសើសម្តេចទៅនិងប្រព័ន្ធផ្កាយរណប ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ព្រោះនៅកន្លែងខ្លះ ឧទាហរណ៍ថា អូតែលចុះ ហ្វ្រី WiFi ប៉ុន្តែអាហ្នឹងហ្វ្រីមែន ពិតជាហ្វ្រីៗ ហ្វ្រីវាអត់ទទេម៉ង ព្រោះអី!ខ្ញុំបើសិនជាខ្ញុំចូលមកកន្លែងចឹងៗ ខ្ញុំអត់ប្រើអ៊ិនធើណេត នៅក្នុងបន្ទប់ហ្នឹងបានទេ ព្រោះដាក់ទៅវាវិលខ្ញាល់តែម្ដងៗ ព្រោះចេះ គេធ្វើតម្រូវត្រឹម ថា ២០ទូរស័ព្ទ ប៉ុន្តែដល់ឡើង ១០០ទូរស័ព្ទ វាវិលទាំងអស់ វាអត់មានទៅណារួចទេនៅវិលទាំងអស់ហ្នឹងៗ ។ចឹងទេសម្រាប់ខ្លួនខ្ញុំមួយគឺខ្ញុំត្រូវប្រើប្រព័ន្ធភ្ជាប់ជាមួយនឹងផ្កាយរណបតែម្ដងឥឡូវហ្នឹងខ្ញុំកំពុងតែទូរស័ព្ទរបស់ខ្ញុំ ទាំងប៉ុន្មានគ្រឿងគឺត្រូវភ្ជាប់ជាមួយផ្កាយរណបទាំងអស់ប៉ុន្តែនៅពេលដែលខ្ញុំចេញត្រ ឡប់ទៅវិញ ទៅដល់ផ្ទះខ្ញុំត្រូវពន្លត់វាចោល ខ្ញុំប្រើWiFiនៅក្នុងផ្ទះរបស់ខ្ញុំទៅវិញ» ។

សម្តេចបន្តថាដូច្នេះក្រុមហ៊ុនអ៊ីនធើណែតនិងក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវពង្រឹងប្រព័ន្ធរបស់ខ្លួនទាំងនៅរាជធានីភ្នំពេញ ក៏ដូចជាទៅតាមបណ្តាខេត្តនិងតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកាន់តំបន់ទាំងនោះព្រោះថាពេលខ្លះភ្ញៀវដើរលេងគេត្រូវកាប្រព័ន្ធទូរស័ព្ទនិងអ៊ីនធើណែត ដើម្បីធ្វើការងាររបស់គេពីទីនោះមកកាន់រាជធានី ភ្នំពេញ ៕