ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក និង​លោកស្រី សេង វួ​ច​ហ៊ុន អនុគណៈកម្មការ​ច្បាប់​ខណ្ឌទួលគោក រួមជាមួយ លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌទួលគោក និង​មន្ត្រីរាជការ ព្រមទាំង​ពុទ្ធបរិស័ទ ជិត​-​ឆ្ងាយ ចំណុះជើងវត្ត​នាគ​វ័ន បាន​មូលមតិ​គ្នា នាំយក​ទៀន​ព្រះវស្សា ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​នាគ​វ័ន ខណ្ឌទួលគោក ។

​មន្ត្រី​សាលាខណ្ឌ បានឱ្យដឹងថាៈ ទេយ្យទាន​ដែល​បាន​វេរ និង​ប្រគេន​ដល់​ព្រះសង្ឃ ក្នុងថ្ងៃនេះ រួមមាន ទៀន​ធំ​១​គូ សាដក​១ អង្គរ ១០០​គីឡូក្រាម ទឹកក្រូច ៥​កេស ទឹក​សុទ្ធ ១០​កេស ត្រីខកំប៉ុង​១​កេស​ធំ មី​២​កេស​ធំ​. បច្ច័យ ៩៧ ម៉ឺន​រៀល និង​ចំនួន ២០០ ដុល្លារ​អាម៉េរិក​៕/V​