ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានឃើញកំណើនពីរខ្ទង់ក្នុងខែមិថុនា ដែលជាសូចនាករវិជ្ជមានមួយបង្ហាញថាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងងើបឡើងវិញពីការផ្ទុះកូវីដ១៩។
ទិន្នន័យពីអគ្គរដ្ឋបាលគយ (GAC)កាលពីថ្ងៃពុធទី១៣កក្កដាបានបង្ហាញថា កំណើនពាណិជ្ជកម្មបរទេសរបស់ចិនបានបង្កើនល្បឿនដល់ ១៤,៣ ភាគរយនៅក្នុងខែមិថុនា ធៀបនឹង ៩,៥ ភាគរយក្នុងខែឧសភា និង ០,១ ភាគរយក្នុងខែមេសា។
ចាប់ពីខែមករាដល់ខែមិថុនា ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានកើនឡើង ៩,៤ ភាគរយធៀបឆ្នាំមុន គឺស្មើនឹង ១៩,៨ ទ្រីលានយ័ន (ប្រហែល ២,៩៤ ទ្រីលានដុល្លារ)។
ការនាំចេញបានកើនឡើង ១៣,២ ភាគរយធៀបឆ្នាំមុន ស្មើនឹង ១១,១៤ ទ្រីលានយ័ន ខណៈការនាំចូលបានកើនឡើង ៤,៨ ភាគរយធៀបនឹងឆ្នាំមុនស្មើនឹង ៨,៦៦ ទ្រីលានយ័ន។
លោក លី គុយវិន (Li Kuiwen) អ្នកនាំពាក្យរបស់ GAC បាននិយាយថា “សរុបមក ការនាំចូលនិងការនាំចេញរបស់ចិនបានបង្ហាញពីភាពធន់រឹងមាំនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ”៕
ការនាំចូលនិងការនាំចេញរបស់ចិនបានបង្ហាញពីភាពធន់រឹងមាំនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ