ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារជំនាញរបស់កម្ពុជាចម្រុះស្ថាប័នបានចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការបង្ហាញឧបករណ៍ កសាងផែនការចក្ខុវិស័យរួមនៅអាងទន្លេមេគង្គដែលរៀបចំឡើងនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ។
មន្ត្រីកម្ពុជាដែលចូលរួម រួមមានៈ តំណាងក្រសួងផែនការដោយ លោក ផន ចិន្តា អគ្គនាយរង នៃវិទ្យាស្ថានជាតិសិ្ថតិ តំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា(គ.ជ.ទ.ម.ក)ដោយ លោកសួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោកធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក ងួន វិចិត្រ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងក្រសួងធនធានទឹក និងឧតុនិយម លោកតុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នៃនាយកដ្ឋានជសាស្ត្រ និងការងារទន្លេ។
សិក្ខាសាលានេះបានសម្របសម្រួលដោយលេខាធិការដ្ឋានគណកម្មាធិការទន្លេមេគង្គ និងមានការអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ គឺមកពីកម្ពុជា ឡាវ ថៃ និងវៀតណាម ក្រុមការងារលេខធិការដ្ឋាន និងជំនាញការអន្តរជាតិមកពីសកលវិទ្យាល័យរដ្ឋអារីហ្សូណា និង USACE, សហរដ្ឋអាមេរិក សរុប៣៤រូប ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី ផ្តល់មតិយោបល់ និងកំណែសាកល្បង នៃការកសាងផែនការចក្ខុវិស័យរួម ក៏ដូចជា បង្ហាញសាកល្បងឧបករណ៍កសាងផែនការចក្ខុវិស័យ និង ពិភាក្សាជំហានបន្តសម្រាប់សិក្ខាសាលា។.mara