ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ មន្ត្រី​សាលាខណ្ឌ​ឫស្សីកែវ បានឱ្យដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ជុំ បាយ័ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំង​មាន ការចូលរួម​ពី​លោកស្រី ទូច សា​រ៉ុ​ម អនុប្រធាន​ក្រុមការងារ ចុះជួយ​ខណ្ឌឫស្សីកែវ លោកស្រី សួស សូលី​ដា អភិបាលរង និង​ជា​ប្រធាន​អនុសាខា​សមាគមនារី​ខ​ណ្ឌ មន្ត្រី​ខណ្ឌ សង្កាត់ បាន​នាំយក​នូវ​ទៀន​ព្រះវស្សា ទេយ្យទាន និង​បច្ច័យ វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន ៥​វត្ត ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ។