ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌឫស្សីកែវ បានឱ្យដឹងថាៈ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំងមាន ការចូលរួមពីលោកស្រី ទូច សារ៉ុម អនុប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ លោកស្រី សួស សូលីដា អភិបាលរង និងជាប្រធានអនុសាខាសមាគមនារីខណ្ឌ មន្ត្រីខណ្ឌ សង្កាត់ បាននាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន ៥វត្ត ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។
ទេយ្យទានដែលបានវេរប្រគេន ក្នុងមួយវត្តៗ មាន ទៀនព្រះវស្សា ១គូ -សាដក១ -អង្ករ ១០០ គីឡូក្រាម -ទឹកត្រី ២យួរ -មី ២កេស -ត្រីខ ២យួរ -ទឹកសុទ្ធ ២កេស -ទឹកក្រូច ២កេស -កាហ្វេ ៥កញ្ចប់ធំ និងបច្ច័យមួយចំនួន ៕/V.mara