ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក កើត ឆែ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ឱ្យដឹកនាំកិច្ចប្រជុំ ស្តីពីការបំពាក់កាមេរ៉ាសុវត្ថិភាព នៅទីតាំងផ្តល់សេវាសាធារណៈ (យន្តការច្រកចេញចូលតែមួយថ្នាក់សង្កាត់) នៃរដ្ឋបាលសង្កាត់ ទាំង១០៥ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។